Ford ប្រកាសថា នឹងបញ្ឈប់ការផលិតរថយន្តមួយម៉ូដែលទៀតនៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា ក្រុមហ៊ុនឹងធ្វើការបញ្ឈប់ការផលិតនៅរថយន្ត Ford Focus នៅទីផ្សាប្រទេសអាល្លឺម៉ង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីបង្ហាញខ្លួនអស់រយៈពេល ២៧ឆ្នាំមក។

រថយន្ត Ford Focus ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅអឺរ៉ុបក្នុងឆ្នាំ ១៩៩៨ ហើយម៉ូដែលនេះ លក់បានចំនួនសរុបដល់ទៅ ១២ លានគ្រឿងនៅទូទាំងពិភពលោកវ សំខាន់សម្រាប់ក្រុមហ៊ុន Ford នៅអឺរ៉ុប ខណៈមូលហេតុនៃការបញ្ឈប់ការផលិត ក្រុមហ៊ុនមិនបានបង្ហាញនោះទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ចំពោះការបញ្ឈប់ការផលិតរថយន្ត Focus នៅអឺរ៉ុបឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តដែលក្រុមហ៊ុន Ford បានអនុវត្តជាយូរមកហើយនៅសហរដ្ឋអាមេរិក ដោយរថយន្ត Fiesta, Focus, Fusion និង Taurus ទាំងអស់ត្រូវបានបញ្ឈប់នៅអាមេរិកខាងជើងជាច្រើនឆ្នាំមកហើយ។

គួរឲ្យដឹងថា កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Ford លក់រថយន្តបានចំនួនសរុប ៤២៦ ៣០៧  គ្រឿងនៅអឺរ៉ុប ធ្លាក់ចុះចំនួន ១៧% ពីឆ្នាំ ២០២៣ ជាហេតុធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះ មានការផ្លាស់ប្តូរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម