Ford លក់ឡានអគ្គិសនីបានច្រើនលើសមុន ២២២%

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានរាយការណ៍ពីកំណើននៃការលក់រថយន្តអគ្គិសនីដែលកើនរហូតដល់ ២២២% កាលពីខែ​ឧសភាកន្លងទៅ បើប្រៀបទៅនឹងតួលេខកាលពីខែឧសភា ឆ្នាំ២០២១។

ជោគជ័យដ៏គួរឲ្យកត់សម្គាល់នេះគឺដោយសារតែ​រថយន្ត Mustang Mach E ហើយសរុបជារួម Ford អាចលក់រថយន្តអគ្គិសនី​សុទ្ធ​បាន​ចំនួន ៥ ១៧៩គ្រឿង។ តួលេខរបស់ Ford បានបង្ហាញដែរថា Tesla Model Y ដែលជាគូប្រជែងរបស់ Ford Mustang Mach E មានកំណើនការលក់ ១៦៦% ធៀបនឹងតួលេខឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាលទ្ធផលនៃការលក់ប្រចាំខែឧសភានេះ បានជួយឲ្យ Ford ក្លាយជាក្រុមហ៊ុនដែល​លក់​រថយន្តអគ្គិសនីបានច្រើនជាងគេ​លំ​ដាប់ទី​ពីរ នៅពីក្រោយតែ Tesla ប៉ុណ្ណោះ។ ​

តួលេខប្រចាំខែឧសភាសម្រាប់ទីផ្សារសហរដ្ឋអាមេរិក បានបង្ហាញដែរថារថយន្ត F-150 Lightning មាន​ចំនួនលក់ ២០១​គ្រឿង ខណៈដែលរថយន្ត E-Transit លក់ចេញបានចំនួន៨៧៤គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម