នៅចុងបញ្ចប់នៃការបង្ហាញចេញរថយន្ត Ranger ជំនាន់ចុងក្រោយទៅកាន់ពិភពលោក គេឃើញមានរូបភាពមួយលោតចេញលើអេក្រង់ដែលបានអំពី QR កូដ ដែលកូដនេះគឺនាំអ្នកគាំទ្រទៅកាន់វីដេអូ Teaser នៃរថយន្ត Ranger Raptor ស៊េរីថ្មីដែលបានចែករំលែកលើវិបសាយ Ford Australia។
វីដេអូមិនបានឲ្យដឹងអ្វីច្រើនពីរថយន្តជំនាន់ថ្មីនោះទេ ប៉ុន្តែវាទំនងជាបានឲ្យតម្រុយអំពីសំឡេងម៉ាស៊ីនជំនាន់ថ្មី ដោយជំនាន់មុនរថយន្តនេះមានបំពាក់ម៉ាស៊ីនម៉ាស៊ូត ប៉ុន្តែក្នុងវីដេអូគេស្ដាប់ចេញសំឡេងម៉ាស៊ីនសាំង ហើយរថយន្តថ្មីនេះនឹងប្រកាសចេញខែកុម្ភៈ ឆ្នាំ២០២២។
Ford នៅមិនទាន់បានបញ្ជាក់ពីម៉ាស៊ីននៅឡើយទេ ប៉ុន្តែការចុះផ្សាយកន្លងមកបានអះអាងថារថយន្តថ្មីនេះនឹងប្រើម៉ាស៊ីនសាំង twin-turbocharged ចំណុះ៣,០លីត្រ ៦ស៊ីឡាំង ដូចជារថយន្ត Explorer ST ដែលផលិតកម្លាំងបាន ៤០០សេះ។ ជម្រើសដែលអាចទៅរួចមួយទៀតគឺ twin-turbocharged ចំណុះ ២,៧លីត្រ ៦ស៊ីឡាំង របស់ Bronco ដែលវាអាចផលិតកម្លាំងបាន ៣៣០សេះ។
សូមទស្សនាវីដេអូ Teaser ខាងក្រោម ៖