Ford សម្រេចចិត្តបញ្ឍប់ការផលិតរថយន្តម៉ូឌែលនេះ នៅឆ្នាំក្រោយ

បន្ទាប់ពីក្រុមហ៊ុន Ford បានសម្រេចចិត្តបញ្ឍប់ការផលិតរថយន្ត Fusion សម្រាប់ទីផ្សារសហរដ្ឋអាមេរិច កាលពីឆ្នាំមុនកន្លងទៅ។ រថយន្ត Ford Mondo សម្រាប់ទីផ្សារអឺរ៉ុប ក៏មានជោគវាសនាដូចគ្នាដែរ ដោយ Ford បានសម្រេចចិត្តបញ្ឍប់ការផលិតរថយន្តម៉ូឌែលនេះ នៅចុងខែមិនា ឆ្នាំ២០២២។

ក្រុមហ៊ុន Ford បានប្រកាសផែនការបញ្ឈប់ការផលិតរថយន្តប្រភេទ Midsize Sedan, Fastback និង Wagon នៅរោងចក្រ Valencia ក្នុងប្រទេសអេស្ប៉ាញ ដោយសារតែការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អតិថិជន។ ខណ:ពេលពួកគេ ផ្លាស់ប្តូរទៅជាប្រភេទ Crossovers និងរថយន្តប្រភេទ SUVវិញ ដែលជាហេតុធ្វើអោយរថយន្ត Sedan និងរថយន្ត Wagon មានការធ្លាក់ចុះប្រហែល ៨០ភាគរយ ចាប់តាំងពីឆ្នាំ ២០០០មកផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់តែជា“ តារា” នៅក្នុងខ្សែផលិតផល Ford នៅអឺរ៉ុប ប៉ុន្តែការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អតិថិជន ក៏ធ្វើអោយជោគវាសនា Mondo មានការផ្លាស់ប្តូរផងដែរ។ រថយន្ត Volkswagen Passat ដែលជាគូប្រជែងរបស់ Mondo នៅអឺរ៉ុបក៏មានជោគវាសនាស្រដៀងគ្នា។ ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នេះបាន បញ្ចប់ជីវិតម៉ូឌែលនេះនៅឆ្នាំ ២០២៣ ។

ទោះជាយ៉ាងណាក៏ដោយរថយន្ត Ford Mondeo នឹងបញ្ចប់ជីវិត​បាត់ទាំងស្រុងនោះទេក្រុមហ៊ុន Ford នឹងរក្សាម៉ូដែលនេះនៅលើទីផ្សារប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលវាទទួលបានការអាប់ដេតកាលពីឆ្នាំមុនជាមួយនឹងអេក្រង់កម្សាន្តទំហំ ១២,៨ អ៊ីញដ៏ធំមួយដាក់បញ្ឈរ។ ដោយសាអតិថិជននៅប្រទេសចិនពេញចិត្តនឹងរថយន្តប្រភេទ sedanនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម