Ford Bronco ចំនួនជិត ៥មុឺនគ្រឿង កំពុងមានបញ្ហាកាំមេរ៉ាមើលក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការហៅត្រឡប់មកវិញនូវរថយន្ត Ford Bronco ម៉ូឌែលឆ្នាំ ២០២១-២២ ដែលផលិតនៅចន្លោះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ របស់ខ្លួនមកវិញបន្ទាប់ពីរកឃើញថាមានបញ្ហានៅលើកាំមេរ៉ាមើលក្រោយនៅសហរដ្ឋអាមេរិក។

បើយោងតាមឯកសាររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) ដែលកត់សំគាល់ថារថយន្ត Ford Bronco ប្រមាណ ៤៧ ០៤៦ គ្រឿងនៅសហរដ្ឋអាមេរិកបានជាប់ពាក់ព័ន្ធក្នុងការប្រមូលមកវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford បានបង្ហាញថា រូបភាពកាំមេរ៉ាមើលក្រោយអាចនឹងបន្តដំណើរការ បន្ទាប់ពីរថយន្តបានបញ្ចប់ការចូលចត។ ក្រុមហ៊ុន Ford បានបន្ថែមថា ការបង្ហាញចេញរូបភាពឡើងវិញអាចរំខានអ្នកបើកបរ និងអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់។ បញ្ហា​នេះ​កើត​ចេញ​ពី​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិការ SYNC មិន​ត្រូវ​បាន​កំណត់​រចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​ពេល​ដែល​អ្នក​បើក​បរ​បើក​រថយន្ត​ក្នុង​របៀប 4-Low mode។

ដើម្បីដោះស្រាយបញ្ហា ក្នុងនោះក្រុមហ៊ុន Ford បានធ្វើបច្ចុប្បន្នភាពនៃកម្មវិធី (software update) ដែលកំណត់រចនាសម្ព័ន្ធប្រព័ន្ធ SYNC ឲ្យបានត្រឹមត្រូវសម្រាប់ប្រើក្នុងរបៀប 4-Low mode។ ក្រុមហ៊ុន Ford នឹងធ្វើការទៅលើប្រព័ន្ធ over-the-air ដើម្បីដោះស្រាយបញ្ហានេះ មានន័យថាម្ចាស់នឹងមិនចាំបាច់នាំយក Bronco របស់ពួកគេទៅក្រុមហ៊ុនចែកចាយកដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់នោះទេ។

គួរឲ្យដឹងថា នេះ​មិន​មែន​ជា​ការ​​​ប៉ះ​ពាល់លើកដំបូងរបស់ Bronco នោះ​ទេ កាល​ពី​ចុង​ខែ​មិថុនា ក្រុមហ៊ុន Ford បាន​​ប្រមូល​រថយន្ត​ម៉ូដែល Bronco និង Ranger ប្រមាណ ៦៣ ០០០ គ្រឿង​មក​វិញ ដោយ​កត់​សម្គាល់​ថា កញ្ចក់​អាច​របូត​ចេញដែល​អាចបង្កើន​ហានិភ័យ​។ ការ​ប្រមូល​មក​វិញ​នេះ​ត្រូវ​បាន​ចេញ​តែ​ ២-៣ ​សប្តាហ៍​បន្ទាប់​ពីរថយន្ត  Bronco ៥៣ ១០៣ គ្រឿង ត្រូវ​បាន​គេ​ហៅ​មក​វិញ​ព្រោះ​ទ្វារ​ក្រោយ​អាច​ត្រូវ​បាន​បើក​បាន​ទោះ​បី​ជា​ការ​ចាក់សោ​សុវត្ថិភាព​ក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម