Foxconn ថា ពួកគេចង់សហការជាមួយ Nissan មិនមែនទិញយកនោះទេ

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិត iPhone សម្រាប់ Apple បានប្រកាសថា ពួកគេកំពុងចរចាកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Nissan បន្ទាប់ពីការពិភាក្សារួមបញ្ចូលគ្នារវាង Nissan និង Honda បានបរាជ័យ។

ក្នុងនោះ ក្រុមហ៊ុនមួយនេះបាននិយាយថា ពួកគេមិនមានគោលបំណងទិញយកភាគហ៊ុនរបស់ Nissan នោះទេ ប៉ុន្តែគោលបំណងរបស់ពួកគេគឺចង់ធ្វើការជាដៃគូសហការណ៍ ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការផលិតរថយន្តអគ្គិសនី (EV)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងតាមប្រធានក្រុមហ៊ុន Foxconn លោក Young Liu ផ្ទាល់បានលើកឡើងថា ក្រុមហ៊ុនរបស់ពួកគេកំពុងចាប់អារម្មណ៍ក្នុងការផ្តល់សេវាកម្មរចនា និងផលិតរថយន្តជូន Nissan ប៉ុន្តែពួកគេមិនចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Foxconn ក៏កំពុងពិចារណាការសហការជាមួយក្រុមហ៊ុន Renault ផងដែរ ដែលជាភាគហ៊ុនធំរបស់ Nissan ដើម្បីបង្កើនសមត្ថភាពផ្នែករថយន្តអគ្គិសនីរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម