មកមើលពីតម្លៃឡាន Tesla Model S Plaid+ ស្រោបមាស

Model Excellence 24K គឺជាឈ្មោះថ្មីនៃរថយន្ត Tesla Model S Plaid+ បន្ទាប់ពីបានទទួលការឌីស្សាញថ្មីពី Caviar ដោយប្រើប្រាស់មាសសុទ្ធ 999 Gold ទៅលើរថយន្តនេះ។

Caviar បានប្រើប្រាស់មាសទៅលើ ឡូហ្គូថ្មីរបស់ Caviar, ប៉ាណាខាងមុខ, កាងមុខ-ក្រោយ, ស៊ុមកញ្ចក់ទាំងសងខាង, ដៃទ្វា, ស្លាបក្រោយ (Spoiler), ស៊ុនស្លាកលេខ, ថាសកង់, លើតាប្លូ, ដៃចង្កូត និងកន្លែងផ្សេងមួយចំនួនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Model Excellence 24K ត្រូវបានផលិតត្រឹមតែចំនួន ៩៩គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងមានតម្លៃ ២៩៩ ០០០ដុល្លារ។ ហើយវាត្រូវបានផលិតឡើងពីរថយន្ត Tesla Model S Plaid+ ម៉ូឌែលខ្ពស់បំផុតដែលមានតម្លៃចាប់ពី ១៤២ ០០០ដុល្លារ។

រថយន្ត Tesla Model S Plaid+ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ មានកម្លាំងសរុបប្រហែល ១ ០៨០សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ដោយប្រើពេលតិចជាង ២វិនាទី និងមានល្បឿនអតិបរមាន ៣២០គ.ម/ម៉។ ហើយវាអាចបើកបរបានចម្ងាយប្រហែល ៨៣៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម