ដើម្បីជាកាដូរជូនចំពោះអតិថិជន ក្នុងឱកាសនៃការបើកដំណើរការ ស្នាក់ការកណ្តាលដ៏ទំនើបនៃ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏ដូចជារួមចំណែកផ្តល់ជូននូវផាសុកភាពបរិបូរណ៍ដល់អតិថិជន នាឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ម្ចាស់រថយន្ត TOYOTA & LEXUS ទាំងអស់នឹងទទួលបានសេវាកម្មឥតគិតថ្លៃ ចំពោះការផ្លុំសម្អាតតម្រងខ្យល់ និងតម្រងម៉ាស៊ីនត្រជាក់ ដើម្បីកម្ចាត់ក្លិនមិនល្អដែលតោងជាប់ក្នុងតម្រងម៉ាស៊ីនត្រជាក់ និងធូលីផ្សេងៗ ដែលជាប់តម្រងខ្យល់ម៉ាស៊ីនផងដែរ ។ ហើយក្នុងនោះយើងក៏បន្ថែមជូនការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរហូតដល់២៥ចំនុចបន្ថែម ដែលការត្រួតពិនិត្យទាំងនោះសុទ្ធសឹងជាទីតាំងដែលសំខាន់មានដូចជា ប្រព័ន្ធហ្រ្វាំងនិងកង់ ប្រព័ន្ធចង្កូត និងប្រព័ន្ធកាឡេមុខក្រោយ។
កាន់តែងាយស្រួលបំផុត លោកអ្នកគ្រាន់តែទំនាក់ទំនងមក ០១៧ ២២២ ៨៥៧ / ០១៧ ៣៣៣ ៧១៩ ដើម្បីធ្វើការណាត់ទុកជាមុនប៉ុណ្ណោះ ក្រុមហ៊ុនយើងខ្ញុំនឹងរៀបចំពេលវេលា អ្នកបច្ចេកទេសជំនាញក្នុងការបំរើសេវាកម្មជូនលោកអ្នកដោយមិនគិតថ្លៃអ្វីទាំងអស់។ លោកអ្នកគ្រាន់តែរងចាំប្រហែល៣០នាទី ក្នុងការទទួលសេវាកម្មនេះ ហើយក្នុងកំឡុងពេលរង់ចាំ យានដ្ឋានយើងខ្ញុំក៏មានផ្តល់ជូននូវ កាហ្វេ ភេសជ្ជៈផ្សេងៗដោយឥតគិតថ្លៃ អមជាមួយសម្លេងតន្ត្រីដែលសម្រួលអោយការរង់ចាំរបស់លោកអ្នកកាន់តែប្រសើរ។ កាន់តែពិសេសជាងនេះទៀត យើងមានបន្ទប់ទស្សនាភាពយន្តនិងកន្លែងកំសាន្តសម្រាប់កុមារតូចៗផងដែរ។
ដូចអ្វីដែលបានលើកឡើងខាងលើ លោកអ្នកគ្រាន់តែចំនាយពេលត្រឹមតែ ៣០នាទី នៅទីតាំងស្នាក់ការកណ្តាលដ៏ទំនើប នៃក្រុមហ៊ុន តូយ៉ូតា (ម្តុំទល់មុខមន្ទីពេទ្យ ROYAL PHNOM PENH ស្តុបទី១ ខាងស្តាំដៃ ចំងាយប្រហែល៨០០ម៉ែត្រពីស្ពានអាកាស៧មករា) ហើយការត្រួតពិនិត្យទាំងអស់គឺពុំមានគិតថ្លៃឡើយ។ ហើយបន្ទាប់ពីបញ្ចប់ត្រួតពិនិត្យ ទីប្រឹក្សារថយន្តយើងខ្ញុំនឹងផ្តល់ជូននូវព័ត៌មានលំអិតពីស្ថានភាពរថយន្តទៅកាន់លោកអ្នក។ ដូចនេះម្ចាស់រថយន្តទាំងអស់ នឹងមានទំនុកចិត្តកាន់តែប្រសើរ ចំពោះការធ្វើដំណើរនានាក្នុងថ្ងៃព្រះវាជពិធីបុណ្យបុណ្យអុំទូក។
*** បញ្ជាក់!!
១. ការផ្តល់ជូននេះ សម្រាប់តែស្នាក់ការកណ្តាលទឹកថ្លាប៉ុណ្ណោះ
២. សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំដើម្បីណាត់ទុកជាមុន ០១៧ ២២២ ៨៥៧ / ០១៧ ៣៣៣ ៧១៩
៣. ការផ្តល់ជូននេះ សម្រាប់តែរថយន្ត TOYOTA & LEXUS ប៉ុណ្ណោះ
៤. ការផ្តល់ជូននេះ មានសុពលភាពពីថ្ងៃទី ០៧ ដល់ ១៦ វិច្ឆិកា ២០១៩
សូមអរគុណ