[បរទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Aion Hyper GT ស៊េរីឆ្នាំ ២០២៤ ជាប្រភេទរថយន្ត sedans ប្រើប្រាស់អគ្គិសនីសុទ្ធដែលបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ហើយគ្រោងដាក់លក់នៅទីផ្សារសកលនៅខែមិថុនា ឆ្នាំ២០២៤ នេះជាមួយតម្លៃលក់ចាប់ពី ៣០,៣៧០ ដុល្លារសហរដ្ធអាមេរិក។
រថយន្តនេះនត្រូវបានផលិតឡើងលើគ្រោងឆ្អឹង GAC’s AEP 3.0 platform និង 800V platform ដែលមានប្រវែងតួខ្លួនសរុប ៤,៨៨៦ ម.ម ទទឹង ១,៨៨៥ ម.ម កំពស់ ១,៤៤៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធអាចផលិតកម្លាំងសរុបបានចំនួន ៣៤០សេះ និងកម្លាំងរមួល ៤៣៤ ញ៉ូតុនម៉ែត្រ និងអាចរត់ពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៤,៩វិនាទីប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុប ៧១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
គួរបញ្ជាក់ផងដែលថារថយន្តនេះត្រូវបានដាក់បង្ហាញជាផ្លូវការជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ ២០២៣ ដើម្បីប្រកួតប្រជែងជាមួយរថយន្ត Tesla Model 3 ហើយវាក៏ជារថយន្តទី១ដែលអាចផ្លាស់ប្តូរថ្មដំបូងគេរបស់ GAC ផងដែរ។