[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Aion បានធ្វើការដាក់បង្ហាញចេញរូបភាពជាផ្លូវការរបស់រថយន្តអគ្គិសនីសុទ្ធ GAC Aion RT នឹងគ្រោងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសចិន ។
រថយន្តប្រភេទ sedan នេះបំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២១ សេះ ផ្គួបជាមួយអាគុយប្រភេទលីចូម សាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ ដោយការសាកថ្មល្បឿនលឿនអាចបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។
GAC Aion RT មានប្រវែងតួខ្លួនសរុប ៤៨៦៥ មម ទទឹង ១៨៧៥ មម កំពស់ ១៥២០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៧៧៥ មម ជាមួយការឌីស្សាញប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។ ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen សម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាកន្លែកងសាកថ្មឥតប្រើខ្សែផងដែរ ៕