ញាក់សាច់! តម្លៃឡាន Mercedes-AMG GT Black Series អាចទិញបាន AMG GT R ២គ្រឿង

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Mercedes-AMG បានប្រកាសចេញរថយន្ត GT Black Series ស៊េរីឆ្នាំ២០២១ ហើយក៏បានបើកឲ្យធ្វើការកុម្ម៉ង់នៅអឺរ៉ុបផងដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ រថយន្ត Mercedes-AMG GT Black Series ថ្មីនេះមានតម្លៃចាប់ពីខ្ទង់ ៣៨៩ ១៥០ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈតម្លៃសម្រាប់ទីផ្សារសហរដ្ឋអាមេរិក មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ បើប្រៀបធៀបទៅ GT Black Series ថ្លៃស្មើម៉ូដែល AMG GT R (តម្លៃ ១៩៤០០០ដុល្លារ/គ្រឿង) ដល់ទៅ ២គ្រឿងឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mercedes-AMG GT Black Series នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំងសរុប ៧២០សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ AMG Speedshift DCT 7G dual-clutch ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម