GAC GS8 ស៊េរីឆ្នាំ២០២៤ មុខមាត់ថ្មី ប្រើបច្ចេកវិទ្យា Hybrid របស់ Toyota បង្ហាញខ្លួននៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC GS8 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ប្រភេទ Luxury SUV ប្រើប្រាស់បច្ចេកវិទ្យារបស់ Toyota ជាមួយតម្លៃលក់ចាប់ពី ២៦ ០០០ ដុល្លារ ដល់ ៣៤ ២០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

GAC GS8 ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២
  • ម៉ាស៊ីនកូនកាត់ Hybrid របស់ Toyota ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged អាចផលិតកម្លាំងបាន ៣៧២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥០១៥ មម ទទឹង ១៩៥០ មម កំពស់ ១៧៨០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៩២០ មម ។ ទាក់ទងនឹងផ្នែកខាងក្រៅមានការរចនាឌីស្សាញបន្ថែមម្រាប់ប៉ាណា និងការផ្នែកខាងមុខថ្មី ចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រផ្តល់នៅរូបរាងកាន់ប្រណិត ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ កៅអីផ្នែកខាងមុខមានមុខងារម៉ាស្សា និងខ្យល់-កំដៅសម្រាប់ជួរ ២ ក៏ដូចជាប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេមួយជុំរថយន្តផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម