[ទីផ្សារបរទេស] កាលពីខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ រថយន្ត Toyota Highlander ជំនាន់ទី ៤ ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ដោយអាចលក់បានជាង ១០ ០០០ គ្រឿងក្នុងមួយខែជាប់ៗគ្នា។ ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២២ ការលក់ Toyota Highlander ខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ការលក់សរុបមានត្រឹមតែ ១២ ៥០០ គ្រឿងប៉ុណ្ណោះ។
ជាមួយគ្នានេះ GAC Toyota នឹងប្រកាសចេញនៅរថយន្ត Highlander ប្រភេទ 2.0T version ថ្មី ដែលមានតម្លៃទាបជាង ហើយថ្មីៗនេះ ប៉ាតង់ក្រៅផ្លូវការក្នុងប្រទេសចិនត្រូវបានគេបញ្ចេញ។
សម្រាប់រថយន្ត Toyota Highlander ដែលត្រូវបានបន្ថែមម៉ូដែលថ្មី គឺប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-K platform ដោយផ្តោតលើសុវត្ថិភាព រួមទាំងការរចនាប្លែកៗស្រដៀងទៅនឹង RAV4 និងមានប្រវែងតួខ្លួនសរុប ៤ ៩៦៥ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម។
ចំពោះរូបរាងរបស់រថយន្តថ្មីនេះ មានលក្ខណៈដូចគ្នាទៅនឹងរថយន្ត Hybrid Version ដែលកំពុងដាក់លក់ ប៉ុន្តែមិនមានលក្ខណៈសំគាល់នៃរថយន្ត Hybrid ដូចជា ឡូហ្គោរថយន្ត the blue-bottomed និងឡូហ្គោ Hybrid នោះឡើយ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ ម៉ូដែលដែលបានបន្ថែមលើកនេះគឺត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ដែលអាចផលិតកម្លាំងបាន ២៤៤ សេះហើយត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ ឬ ៨ វគ្គ៕