GAC បញ្ចេញឡាន EREV ថ្មីរបស់ខ្លួន អាចបើកបាន ៣៥០គ.ម ឯណ្ណោះ ដោយអគ្គិសនីសុទ្ធ!

ក្នុុងនោះ សម្រាប់រថយន្ត Hyptec HL ប្រភេទ EREV ថ្មីរបស់ក្រុមហ៊ុន GAC ដែលដំណើរការដោយអាគុយ Freevoy battery របស់ CATL នេះ គឺមានតម្លៃលក់ចាប់ពី ៣៧ ៦០០ដុល្លារ ដល់ ៤១ ៧០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីីផ្សារប្រទេសចិន។

បើនិយាយពីលក្ខណៈពិសេសរបស់រថយន្តនេះវិញ គឺទទួលបាននូវប្រព័ន្ធ Xingyuan range-extender system ដែលអាចបើកបរបានចម្ងាយដល់ទៅ ៣៥០គីឡូម៉ែត្រ ឯណ្ណោះ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ ចំណែកនៅពេលប្រើទាំងថាមពលសាំង និងអគ្គិសនីចូលគ្នាវិញ គឺអាចបើកបរបានចម្ងាយ ១ ៣៦៩គីឡូម៉៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា រថយន្តនេះ គឺមានប្រវែងតួខ្លួនសរុប ៥ ១២៦ម.ម ទទឹង ១ ៩៩០ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែង​គម្លាត​កង់មុខក្រោយ ៣ ០៨៨ ម.ម។ វាដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិត​កម្លាំង ៣៥៥សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ។

ចំពោះការរចនាវិញ គឺមានការរចនាជាមួយចង្កៀង​មុខ​បែបបញ្ឍរហើយខណ្ឌជាផ្នែកផ្សេងគ្នា។ ចំណែកស្ដុបខាងក្រោយវិញ ក៏បានរចនាបែបបញ្ឍរជាមួយបន្ទាត់ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងផងដែរ។ សម្រាប់ការរចនាផ្នែកខាងក្នុងវិញ គឺបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៧,៣អុីញ, អេក្រង់ HUD ទំហំ ២៧អ៊ីញ និងអេក្រង់កុងទ័រ LCD ទំហំ ៨,៨អ៊ីញ រួមទាំង​កន្លែង​សាក​ឥត​ខ្សែទំហំ ៥០វ៉ាត់ ចំនួន​២, បាសបំពងសម្លេងចំនួន ២៤ចំនុច និងអេក្រង់​កម្សាន្ត touch screen ទំហំ ១៧,៣អុីញ នៅផ្នែកខាងក្រោយ និងប្រព័ន្ធ GAC Self-Driving ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម