
ដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំរបស់អតិថិជន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី GAC Aion i60 របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសចេញជាផ្លូវការនៅក្នុងខែវិច្ឆិកាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៤ ០០០ដុល្លារប៉ុណ្ណោះ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៨៥ ម.ម ទទឹង ១ ៨៥៤ ម.ម កម្ពស់ ១ ៦៦៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ។ វាដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ដែលអាចផលិតកម្លាំងបាន ២២១សេះ មានល្បឿនអតិបរមាន ១៦០គ.ម/ម៉ោង។
- ម៉ាសុីនសាំងចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១០១សេះ ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២១សេះ ផ្គួបជាមួយអាគុយទំហំ ២៩,១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

ចំណែកការឌីស្សាញវិញ ក៏បានភ្ជាប់់មកជាមួយការរចនាស្រដៀងគ្នានឹង Toyota bZ3X ផងដែរ។ លើសពីនេះ រថយន្ត GAC Aion i60 នេះ ក៏ទទួលបាននូវជម្រើសថាសកង់ទំហំ ១៨ និង ១៩អ៊ីញ ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕