
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិនបានធ្វើការបញ្ចេញនូវរូបភាព និងព័ត៌មានរបស់រថយន្ត Geely Galaxy Starshine 8 ដែលជារថយន្ត PHEV ប្រភេទ sedan ស៊េរីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Geely ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។
Geely Galaxy Starshine 8 ប្រទេស PHEV នេះ មានប្រវែង ៥ ០១៨ ម.ម ទទឹង ១ ៩១៨ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់ ២ ៩២៨ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ១៦១ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៤ និិង ២៧,៦៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើកបរបានចម្ងាយ ១០៤ និង ១៦១ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងមាន top speed ២០០គ.ម/ម៉ោង។
សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្ត ទទួលបានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅម្ខាង រួមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ ដល់ ១៩ អ៊ីញ និងទ្វារដៃប្រភេទ hidden door handles ។ ចំពោះនៅផ្នែកខាងក្នុងវិញ នឹងទទួលប្រព័ន្ធកាប៊ីនឆ្លាតវៃ Flyme Auto ជាស្តង់ដារ៕