Toyota ចេញឡាន Yaris GR Sport GT7 ពិសេសថ្មី ផលិត១០០គ្រឿងគត់ ពេលទិញថែម PlayStation 5 ទៀត!

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Yaris GR Sport GT7 ម៉ូដែលពិសេសថ្មី ដែលនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ហើយនឹងចេញលក់ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះតែម្តង។

ពាក្យ “GT7” នៅខាងក្រោយឈ្មោះរបស់វា មានន័យថា “Gran Turismo 7)” ខណៈក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានចាប់ដៃគូជាមួយនឹង Gran Turismo series ហើយរថយន្ត Yaris GR Sport GT7 ទាំង ១០០គ្រឿងនោះ នៅពេលទិញនឹងទទួលបានម៉ាស៊ីនហ្គេម PlayStation 5 និង ហ្គេម Gran Turismo 7 ដោយឥតគិតថ្លៃតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា រថយន្ត Toyota Yaris GR Sport GT7 មានលក្ខណៈពិសេសមួយចំនួនខុសពីម៉ូដែល Yaris GR Sport ដោយក្នុងនោះមានដូចជា ពណ៌ថ្នាំ Gris Dynamique, យ៉ាន់កង់ទំហំ ១៨អ៊ីញ, តែម Yaris GR Sport GT7 Edition ជាមួយ Gran Turismo, Smart Key តុបតែងចំណង់ចិត្តអ្នកទិញ និង មានផ្លាកលេខបញ្ជាក់ពីលេខសាក់ស៊ីរថយន្ត ទៀតផង។

យ៉ាងណាក៏ដោយ រថយន្ត Yaris GR Sport GT7 នេះ ជាម៉ូដែលទ្វារ៥ មានបំបាក់ម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ មានកម្លាំង ៩០សេះ ជំនួយដោយម៉ូទ័រអគ្គិសនីមួយ កម្លាំង ៨០សេះ បង្កើតបានកម្លាំងសរុប ១១៤សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម