Geely នឹងបញ្ចេញ EX5 ថ្មីរបស់ខ្លួននៅចិន តម្លៃតែ ១មុឺនដុល្លារ ប៉ុណ្ណោះ!

បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Geely បានប្រកាសបញ្ចេញជាផ្លូវការនូវរថយន្ត Geely EX5 ដែលទទួលបាននូវការអាប់ឌែតថ្មីរបស់ខ្លួនហើយ ដោយមានតម្លៃលក់ចាប់ពី ១៥ ៣៣៥ដុល្លារ ដល់ ២០ ៣៦០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ សម្រាប់រថយន្ត Geely EX5 ថ្មីនេះ គឺទទួលបាននូវការអាប់ឌែតថ្មីទៅលើផ្នែកខាងក្រៅបន្តិចបន្តួច ក៏ប៉ុន្តែក៏ទទួលបាននូវជម្រើសពណ៌ថ្មីចំនួន ២ ផងដែរ រួមមានពណ៌ Dawn Blue និង Evening Forest Green ខណៈផ្នែកផ្សេងៗដូចជាទំហំ និងផ្នែកខាងក្នុងវិញហាក់ដូចជាមិនមានការអាប់ឌែតអ្វីឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ អ្វីដែលពិសេសជាងគេនោះគឺទាក់ទងទៅនឹងផ្នែកថាមពល ពោលគឺ Geely EX5 ថ្មីនេះគឺទទួលបាននូវកញ្ចប់ថ្មដែលមានទំហំធំដល់ទៅ ៦៨,៣៩គីឡូវ៉ាត់ម៉ោង ឯណ្ណោះ និងអាចបើកបរបានចម្ងាយ ៦១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈផ្នែកខាងក្នុងវិញ គឺទទួលបាននូវអេក្រង់ទំហំ ១៥,៤ អ៊ីញ ឧបករណ៍បំពងសម្លេងចំនួន ៦ និងប្រព័ន្ធកាមេរ៉ាមើលជុំវិញជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម