មើលឡានអគ្គិសនី Fiat 500e ធ្វើតេស្តចាក់អន្ទង់ លទ្ធផលយ៉ាងណាដែរ? (មានវីដេអូ)

Fiat 500e ស៊េរីឆ្នាំ២០២១ គឺជារថយន្តអគ្គិសនី ដែលមានការឌីហ្សាញស្អាតគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែអាចនិយាយបានថា វាមិនមែនជារថយន្តដែលផ្តោតខ្លាំងលើដំណើរការ (Performance) នោះទេ។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះគេហទំព័រ KM77 បានយករថយន្តអគ្គិសនីដ៏គួរឲ្យស្រលាញ់នេះទៅធ្វើតេស្តចាក់អន្ទង់ (moose test) ដើម្បីចង់ដឹងថាវាទទួលបានលទ្ធផលយ៉ាងណា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងការសាកល្បងលើកទី១ អ្នកបើកបររបស់ KM77 អាចឆ្លងផុត moose test ក្នុងល្បឿន ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក៏ទទួលបានជោគជ័យម្តងទៀតនៅល្បឿន ៧៥គីឡូម៉ែត្រក្នុងមួយម៉ោងដែរ។ អ្នកបើកបរអះអាងថា ប្រព័ន្ធជើងក្រោម និងប្រព័ន្ធទប់លំនឹងរបស់វា ធ្វើការជាមួយគ្នាបានយ៉ាងល្អ ដែលជួយឲ្យរថយន្តស្ថិតនៅក្នុងការគ្រប់គ្រងបាន។

ទោះជាយ៉ាងណាក៏ដោយ Fiat 500e ឆ្នាំ២០២១ មិនអាចឆ្លងផុតការធ្វើតេស្តនៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង នោះទេ។

រថយន្តខ្នាតតូចនមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ២៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្ឡាំងបាន ៩៣សេះ និងផ្តល់ចម្ងាយបើកបរ ១៨៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាក៏មានប្រភេទប្រើកញ្ចប់អាគុយទំហំ ៤២គីឡូម៉ែត្រម៉ោង និងម៉ូទ័រអគ្គិសនីកម្លាំង ១១៨សេះ ដែលផ្តល់ចម្ងាយបើកបរសរុប ៣២០គីឡូម៉ែត្រផងដែរ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម