Geely All New Coolray 2024 សម្ពោធភ្លាម បង្កើតរស់ជាតិថ្មី បង្កើតស្នាមញញឹម បានឃើញ ប៉ះ និងបើកបរសាកល្បងភ្លាម

[សម្ពោធ និងការបើកបរសាកល្បង] នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ វេលាម៉ោង ៦ល្ងាច នៅក្រុមហ៊ុនរថយន្តផ្លូវការ Geely Cambodia បានរៀបចំពិធីសម្ពោធជាផ្លូវការនូវរថយន្ត លក្ខណៈ Sporty Crossover  ដែលបានលេងស្ទីលនៃការរចនា សុីវិល័យ រូបរាងទាក់ទាញ ថាមពលកម្លាំងខ្លាំង និងសុវត្ថិភាពទ្វេរដងគឺរថយន្ត All New Coolray 2024 ។ កម្មវិធីត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ដោយថ្ងៃទី១ ជាពិធីសម្ពោធជាផ្លូវការ និងថ្ងៃទី២ ជាកម្មវិធីបើកបរសាកល្បង។ 

សម្រាប់កម្មវិធីសម្ពោធជាផ្លូវការ​ បានរៀបចំឡើងនៅឯក្រុមហ៊ុនលក់រថយន្តផ្លូវការ Geely Cambodia ក្រោមវត្តមានថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ អតិថិជន អ្នក Review រថយន្ត Influencer អ្នកសារព័ត៌មាន និងបណ្តារសិល្បៈករជាច្រើនរូបផងដែរ។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្ងៃទី២ ជាកម្មវិធីបើកបរសាកល្បង ត្រូវបានរៀបចំឡើងនៅទីលានប្រណាំង យ៉ាម៉ាម៉ូតូ (YAMAMOTO) រមណីដ្ឋានម៉ុងរិទ្ធីសែនជ័យ ក្រោមការចូលរួមពីសំណាក់អតិថិជនរបស់ក្រុមហ៊ុន Geely Cambodia ជាច្រើនរូប ជាមួយការទទួលបាននូវចំណេះដឹងបន្ថែមអំពីបច្ចេកទេសរថយន្ត ការធ្វើតេស្តទៅលើប្រព័ន្ធជំនួយការបើកបរ ជាពិសេសបទពិសោធន៍បើកបរដ៏អស្ចារ្យនៅលើទីលាន ដែលមានផ្លូវកោង ផ្លូវបត់ ផ្លូវល្បឿនផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្ត All New Coolray 2024 បានចេញលក់ជាផ្លូវការនៅទីផ្សារកម្ពុជាហើយ ជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ដែលបានធ្វើការអាប់ដេតទៅលើមុខមាត់ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងការបំពេញនូវតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ ដែលរួមមាន៖

ផ្នែកខាងក្រៅ: បានប្រើប្រាស់នូវប៉ាណាថ្មីឌីស្សាញបែបចំណិតត្បូងលាតស្ទើពេញផ្នែកខាងមុខ ជាមួយអក្សរ “S” តំណាងអោយ Sport ពណ៌ក្រហម ខណ:ចង្កៀងស្សាញថ្មីស្លីមជាងមុន និងប្រើប្រាស់នូវអំពូលជាប្រភេទ Full LED។​ កង់ផ្នែកជំហៀងក៏ទទួលបានការឌីស្សាញថ្មី និងអមដោយដុំហ្រ្វាំង Caliper ពណ៌ក្រហម។ រីឯផ្នែកខាងក្រោយកាន់តែទាក់ទាញជាមួយស្តុបក្រោយថ្មីឌីស្សាញជាខ្សែភ្ជាប់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង រួមជាមួយSpoiler ជំនួយផងដែរ។

ផ្នែកខាងក្នុង: បានបន្ថែមនូវ​លក្ខណ:ពិសេសកាន់តែសម្បូរបែប តួយ៉ាងដូចជា

  • អេក្រង់ភ្លោះ ដែលមាននូវអេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព៌ត៌មាន 
  • ប៊ូតុងកំណត់មុខងារសំខាន់ៗ ផ្លាស់ប្តូរពីបង្វិលមកចុច
  • កន្លែងសាកថ្មឥតប្រើខ្សែ
  • ភ្លើងលម្អ Ambient Lighting ដែលអាចផ្លាស់ប្តូរច្រើនជម្រើសពណ៌ លាតតាមចង្វាក់ភ្លេង និងតាមជម្រើសនៃ Drive Mode ដែលមានដូចជា Normal, Eco និង Sport
  • ប្រអប់លេខជំនាន់ថ្មី ឌីស្សាញស្លីមជាងមុន 
  • ម៉ាស៊ីនត្រជាក់សម្រាប់កៅអីផ្នែកខាងក្រោយ 
  • ដំបូលកញ្ចក់ប្រភេទ Panoramic Sunroof ភ្ជាប់ដោយមុខងារ ​Window Closing Mode នៅពេលសេនស័រចាប់បានថាមានភ្លៀង នោះវានឹងបិទដំបូលកញ្ចក់ដោយស្វ័យប្រវត្តិ
  • កាំម៉េរាកម្រិត 540ដឺក្រេ 
  • ពោងការពារសុវត្ថិភាពចំនួន ៦ចំណុច
  • មុខងារផ្តល់ដំណឹងនៅផ្នែកជំហៀង
  • មុខងារជំនួយពេលឈប់ Auto Stop/Start
  • មុខងារចូលចត់ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនបន្ថែមទៀត។

រថយន្ត Geely Coolray ម៉ូឌែលឆ្នាំ២០២៤ ដំណើរការដោយម៉ាស៊ីនសេរ៊ីថ្មីរ​បស់ Geely ទំហំ ១,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៧១សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ។ ហើយរថយន្តនេះអាចរត់ស្ទុះពីល្បឿន 0-១០០គ.ម/ម៉ប្រើពេល ៧,៦វិនាទី និងមានកម្រិតស៊ីប្រេងខ្ទង់ ៥,៨លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម