[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Geely Boyue L ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ប្រភេទ Crossover ដែលមានតម្លៃលក់ចាប់ពី ១៦ ០០០ ដុល្លារ ដល់ ២០ ៧០០ ដុល្លារក្នុងទីផ្សារប្រទេសចិន ។
Geely Boyue L មុខមាត់ថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង CMA architecture និងទទួលបានម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ជាមួយរបៀបបើកបរចំនួន ៥ រួមមាន៖ Eco, Normal, Sport, Snow និង Off-road ។
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ជាមួយរបៀបបើកបរចំនួន ៥ រួមមាន៖ Eco, Normal, Sport, Snow និង Off-road ។
រថយន្តនេះមានការឌីស្សាញបែបស្ព័រ ដោយនៅផ្នែកខាងមុខត្រូវបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំឲ្យឈោះថា 3D dot matrix grills ជាប់ជាមួយចង្កៀងប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោនៅចំកណ្តាល ប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០អ៉ីញ និងផ្នែកខាងក្រោយមានកាង spoiler លយចេញពីដំបូង ចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅផ្នែកខាងមុខ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ពោលពេញទៅដោយបច្ចេកវិទ្យាទំនើបៗ និងផ្តោតទៅលើប្រណិតភាព ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 8 ក៏ដូចជាដំបូលកញ្ចក់ panoramic sunroof ទំហំ និងប្រព័ន្ធកាមេរ៉ា ៥៤០ដឺក្រេផងដែរ ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកដោយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិត២ ជាមួយមុខងារចំនួនដល់ទៅ ១៣ មុខងារ ៕