Lexus IS 500 F Sport Performance ម៉ាស៊ីន ៨ស៊ីឡាំងថ្មី ចេញលក់នៅជប៉ុនខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការប្រកាសជាផ្លូវការនូវរថយន្ត Lexus IS 500 F Sport Performance ដែលជារថយន្តប្រភេទ sedan ខ្នាតតូចជាងគេរបស់ជប៉ុន នឹងមានលក់នៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៥ ខែសីហា ជាមួយនឹងការចាប់ឆ្នោតលក់ដំបូងចំនួនមានកំណត់ត្រឹម ៥០០ គ្រឿង។ ខណៈ តម្លៃ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ពេល​ក្រោយ។

Lexus IS 500 F Sport Performance របស់ជប៉ុនមិនមានការផ្លាស់ប្តូរទេបើប្រៀបធៀបទៅនឹងម៉ូដែលអាមេរិក។ ដូច្នេះហើយ រថយន្តទទួលបានការរចនាតួខ្លួនបែបស្ព័រដូចគ្នា គម្របម៉ាស៊ីនរាងប៉ោង ថាសកង់អាលុយមីញ៉ូមទំហំ ១៩ អ៊ីញ ដុំហ្វ្រាំង brake calipers ពណ៌ខ្មៅ, កាង spoiler ខាងក្រោយ និងបំពង់ស៊ីមាំងប្រភេទ quad ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកនៅផ្នែកខាងក្នុងបានតុបតែងជាមួយស្បែកប្រភេទ Ultra Suede និងឡូហ្គោ F Sport កៅអីដែលមានខ្យល់ចេញចូល, ដៃចង្កូតធ្វើពីស្បែក កុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត ទំហំ ៨ អ៊ីញ ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបានផ្លាស់ប្តូរពីម៉ាស៊ីន ៣,៥លីត្រ V6 មកដំណើរការដោយម៉ាស៊ីនចំណុះ ៥,០ លីត្រ  V8 អាចផលិតកម្លាំងបាន ៤៧៥ សេះ និងរមួល ៥៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ និងប្រព័ន្ធចាក់សោរប៉ុង Torsen limit-slip differential ។ លើសពីនេះ រថយន្តនេះក៏បានបំពាក់ជាមួយប្រព័ន្ធ adaptive variable suspension បូមប្រភេទ performance dampers និងហ្វ្រាំងឌីសធំមានប្រវែង ៣៥៦ ម.ម នៅផ្នែកខាងមុខ និងនៅខាងក្រោយ ៣២៣ ម.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម