Geely Icon Butterfly រថយន្តប្រភេទ crossover បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃ១មុឺនស្តើងក្នុងប្រទេសចិន

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Geely Icon Butterfly ប្រភេទ crossover ដែលមានតម្លៃប្រមាណ ១៣ ៤០០ ដល់ ១៦ ១០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្ត​ Geely Icon Butterfly ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង CMA (Compact Modular Architecture) ដែលមានប្រវែងតួខ្លួនសរុប ៤,៣៥០ ម.ម ទទឹង ១,៨១៥ ម.ម កំពស់ ១,៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៤០ ម.ម ដំណើរការដោយម៉ាសុីនសាំុងចំណុះ១,៥​លីត្រ Turbocharged បួនសុីឡាំង អាចផលិតកម្លាំងបាន ១៧៨សេះ និងកម្លាំងរមួល​ ២៩០ ញ៉ូតុនម៉ែត្រ ភ្ួាប់ដោយប្រអប់លេខ៧វគ្គអូតូ ជាមួយកម្រិតសុីប្រេងត្រឹមតែ ៦,៣​លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ និងមានសមត្ថភាពអូសទាញដល់ទៅ ២តោន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាខាងក្រៅរថយន្តនេះមានរូបរាងថ្មីទាំងស្រុងអមជាមួយជម្រើសពណ៏ជាច្រើនដូចជា Fa Grey, Cai Pink, Diamond Gray, Fu White, Sapphire Blue និងដៃទ្វារទាំងសងខាងលឹបចូលក្នុង ជាមួយប៉ាណាមួយផ្ទាំងធំរចនាជារបារក្រូម៉េ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ​ ១៩អ៊ីញ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ចង្កូតដៃអក្សរ D ដំបូលថ្មី panoramic sunroof ទំហំ ១,៧ម៉ែត្រការ៉េ មុខងារបញ្ជាដោយប្រើប្រាស់ AI និងប្រព័ន្ធ ADAS កម្រិតទី២ ដែលបញ្ជាតាមរយៈរ៉ាដាចំនួន ១២គ្រាប់ មានដូចជា​ ប្រព័ន្ធជំនួយការចុះចតដោយស្វ័យប្រវត្តិ, ប្រព័ន្ធជំនួយការចុះចតពីចម្ងាយ, ឧបករណ៏ចាប់សញ្ញា, ហ្វ្រាំងអូតូ និងមុខងារផ្សេងៗទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម