Genesis នឹងមិនផលិតឡានពីរប្រភេទនេះឡើយ

​ម៉ាក​រថយន្ត​ប្រណីត​របស់​​កូរ៉េ​ខាង​ត្បូង Genesis បាន​បង្ហាញ​ចេញ​រថយន្ត​ថ្មីៗ​ជា​ច្រើន​ម៉ូដែល​ក្នុង​ឆ្នាំ ២០២០ នេះ។ គេ​ចាប់​អារម្មណ៍​ឃើញ​ថា​រថយន្ត​ទាំង​អស់​មិន​មាន​ជម្រើស​ម៉ាស៊ីន Hybrid ឬ PHEV (Plug-in Hybrid) នោះ​ទេ។

​បើ​តាម​សារព័ត៌មាន Detroit Bureau បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្មីៗ​នេះ​លោក Mark Del Rosso នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Genesis បាន​បញ្ជាក់​ច្បាស់ៗ​ថា​ម៉ាក​រថយន្ត​ខ្លួន​មិន​មាន​គម្រោង​ផលិត​រថយន្ត​ Hybrid ឬ​រថយន្ត PHEV នោះ​ទេ ដោយ​នឹង​រំលង​ទៅ​កាន់​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​តែ​ម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេ​បាន​ដឹង​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន​ថា Genesis កំពុង​ធ្វើ​ការ​អភិវឌ្ឍន៍​លើ​រថយន្ត​ដែល​​អាច​មាន​ឈ្មោះ​ថា​ eG80 ជា​រថយន្ត​ Sedan ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ ដែល​នឹង​ជា​គូ​ប្រជែង​របស់​រថយន្ត Tesla Model S និង​រថយន្ត Mercedes EQS ផង​ដែរ។ គួរ​ដឹង​ថា Genesis បាន​ដាក់​គោលដៅ​ធ្វើ​ឲ្យ​រថយន្ត​គ្រប់​ម៉ូដែល​មាន​ជម្រើស​ប្រើ​អគ្គិសនី​សុទ្ធ​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០២៤៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម