Genesis ថា រថយន្តអគ្គិសនីលំដាប់អភិជនដំបូងរបស់ខ្លួននឹងចូលសង្វាក់ផលិតកម្មនៅខែតុលានេះ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តប្រចាំប្រទេសកូរ៉េខាងត្បូង Genesis បានប្រកាសថារថយន្តរបស់អគ្គិសនីដំបូងរបស់ខ្លួនគឺ Genesis GV90 ដែលជាប្រភេទរថយន្ត SUV នឹងចូលសង្វាក់ផលិតកម្មនៅក្នុងខែតុលានេះ។

រថយន្តនេះ នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង eM platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបានចន្លោះពី ៣០០ ទៅ ៥០០ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ ដល់ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ១០ ទៅ ៨០ ភាគរយ ចំណាយពេលខ្ទង់ ៣០ នាទី  រត់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលខ្ទង់ ៥ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីស្សានផ្នែកខាងក្រៅ រចនាបែបអនាគត បំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយរចនាជាបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ការរន្ធខ្យល់ទំហំធំ ដៃទ្វារអគ្គិសនី និងថាសកង់ស្ព័ររចនាជារូបរាងផ្កាយជាដើម។

សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់កម្សាន្តទំហំ ២៤ អ៊ីញ ដៃចង្កូត​បែបសហសម័យ រន្ធសម្លេង រន្ធម៉ាសុីនត្រជាក់ និងសម្ភារៈប្រណិត បែបរថយន្តលំដាប់អភិជន និងរថយន្តប្រណិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម