[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Genesis Electrified G80 ស៊េរីឆ្នាំ២០២៥ ក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ៨២ ៩០០ដុល្លារ។
រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៣៦៥ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៤,៥ គីឡូវ៉ាត់ម៉ោង ជាមួយមុខងារសាកថ្មល្បឿនលឿនពី ១០% ទៅ ៨០% ក្នុងរយៈពេល ២ោ នាទី និងអាចបើកបរបានចម្ងាយប្រហែល ៤៧៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
សម្រាប់ការរចនាផ្នែកខាងក្រៅមានភាពស្ព័រ ដោយបំពាក់ជាមួយប៉ាណាមុខបិតជិតរចនាបែបសំបុឃ្មុំ ជាមួយកាងរន្ធខ្យល់ទំហំធំអមដោយចង្កៀងមុខទាំងសងខាង LED រាងស្លីម និងបំពាក់ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ រួមជាមួយចង្កៀងក្រោយ LED និងបំពង់សុីមុាំងស្ព័រជាដើម៕
ចំពោះនៅផ្នែកខាងក្នុង បំពាក់ដោយអេក្រង់ទំហំ ២៧អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ កៅអីពូកស្បែកមានមុខងារក្តៅ-ត្រជាក់-ម៉ាស្សា ក៏ដូចជា ម៉ាសុីនត្រជាក់អូតូ អំពូលបំភ្លឺប្រភេទ LED ឧបករណ៏បំពងសម្លេងចំនួន ១៧ចំនុច កន្លែងសាកថ្មឥតខ្សែ រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ៕