[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការអភិវឌ្ឍទៅលើរថយន្ត Genesis G80 ស៊េរីឆ្នាំ២០២២ នៅក្នុងប្រទេសអូស្ត្រាលីជាមួយនឹងការបន្ថែមនូវម៉ូដែលថ្មី Sport Line និង Sport ដែលមានតម្លៃចាប់ផ្តើមពី ៦២ ១៣៥ ដុល្លារ ដល់ ៧៣ ៦៩៥ ដុល្លារ ។
សម្រាប់រថយន្ត Genesis G80 បច្ចុប្បន្ន បានលក់នៅក្នុងប្រទេសអូស្ត្រាលីតាំងពីចុងឆ្នាំ ២០២០ ហើយបានអភិវឌ្ឍត្រកូលសម្រាប់ម៉ូដែលឆ្នាំ ២០២២ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រភេទ entry-level G80 2.5T អាចរកបានជាមួយកញ្ចប់ Sport Line package ខណៈម៉ូដែល G80 3.5T ត្រូវបានផ្តល់ជូនជាមួយកញ្ចប់ full-blown Sport package ។
ចាប់ផ្តើមជាមួយនឹងម៉ូដែល G80 2.5T ស៊េរីឆ្នាំ ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង turbocharged ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ដែលដំណើរការដោយកង់ខាងក្រោយ។ ខណៈ កញ្ចប់ Sport Line package បានបន្ថែមប្រព័ន្ធ Road Preview Electronically Controll Suspension, ថាសកង់ទំហំ ២០ អ៊ីញ និងការរចនាប័ទ្មផ្នែកខាងក្រៅ និងខាងក្នុងជាដើម។
សម្រាប់ម៉ូដែល G80 3.5T Sport ស៊េរីឆ្នាំ ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ Twin-turbo V6 ផលិតកម្លាំងបាន ៣៧៤ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ។ ខណៈ ម៉ូដែលនេះត្រូវបានលក់ផ្តាច់មុខជាមួយនឹងប្រព័ន្ធ all-wheel-drive ហើយប្រើប្រាស់មុខងារបន្ថែមដូចគ្នាទៅនឹង 2.5T Sport Line ក៏ដូចជាចង្កូតកង់ខាងក្រោយ, Active Road Noise Control, Sport+ drive mode និង launch control។
ជាមួយគ្នានេះ ម៉ូដែល Sport Line និង Sport មានការអាប់ដេតរចនារូបរាងដូចគ្នា ដែលរួមមានប៉ាណាមុខពណ៌ក្រម៉ៅ និងកាងខាងក្រោយដែលបានរចនាឡើងវិញជាមួយនឹងបំពង់ស៊ីមាំងថ្មីចំនួន២។ ខណៈតម្លៃទាំងកញ្ចប់ Sport Line និង Sport មានតម្លៃ ៤ ៣៣៥ ដុល្លារ និងកញ្ចប់ Luxury Package មានតម្លៃ ៩ ៣៩២ ដុល្លារ៕