ឡានកូរ៉េ Genesis G80 និង GV80 ឆ្នាំ២០២១ ធ្វើតេស្តបុកបានលទ្ធផលផ្កាយ៥ ពេញបឹប! (មានវីដេអូ)

បន្ទាប់ពីបានចេញលក់នៅសហរដ្ឋអាមេរិករយៈពេលប៉ុន្មានឆ្នាំរួចមក ឥឡូវនេះម៉ាករថយន្ត Premium របស់កូរ៉េខាងត្បូង Genesis បាននាំយករថយន្តម៉ូដែល G80 និង GV80 របស់ខ្លួនទៅលើទីផ្សារអឺរ៉ុបហើយ។

ជាមួយគ្នានេះដែរ រថយន្ត Genesis G80 និង GV80 ឆ្នាំ២០២១ បានឆ្លងកាត់ការធ្វើតេស្តសុវត្ថិភាព ដោយ Euro NCAP ហើយពួកវាក៏ទទួលបានចំណាត់ថ្នាក់ល្អបំផុត ពោលគឺ ផ្កាយ៥ ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Sedan G80 ទទួលបានពិន្ទុ៩១ សម្រាប់ការការពារអ្នកដំណើរពេញវ័យ, ៨៧ពិន្ទុ សម្រាប់ការការពារអ្នកដំណើរក្មេង, ៧៧ពិន្ទុ សម្រាប់ការពារអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ និង ៩១ពិន្ទុ សម្រាប់មុខងារជំនួយសុវត្ថិភាព។

ដោយឡែក រថយន្ត SUV GV80 វិញ គឺទទួលបានពិន្ទុ៩១ សម្រាប់ការការពារអ្នកដំណើរពេញវ័យ, ៨៧ពិន្ទុ សម្រាប់ការការពារអ្នកដំណើរក្មេង, ៦៦ពិន្ទុ សម្រាប់ការពារអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ និង ៨៨ពិន្ទុ សម្រាប់មុខងារជំនួយសុវត្ថិភាព៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម