Genesis GV60 ក្លាយជាឡានដំបូងគេក្នុងលោក ដោះសោដោយស្កេនផ្ទៃមុខ

[ទីផ្សារបរទេស] រថយន្ត Genesis GV60 ស៊េរីឆ្នាំ២០២៣ ដែលលក់លើទីផ្សារអឺរ៉ុប នឹងក្លាយជារថយន្តដំបូងគេក្នុងលោកដែលប្រើប្រាស់មុខងារដោះសោរថយន្តតាមរយៈការស្កេនផ្ទៃមុខ ដែលជាលើកដំបូងសម្រាប់រថយន្តផលិតលក់លើទីផ្សារ។

មុខងារដែលមានឈ្មោះ Face Connect អាចឲ្យម្ចាស់រថយន្តដោះសោរថយន្ត និងប្រើប្រាស់រថយន្តបានតាមរយៈ Sensor ចំណាំផ្ទៃមុខ ជាមួយបច្ចេកវិទ្យា deep-learning image processing controller។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់រថយន្តនឹងត្រូវដោះសោរថយន្តដោយប្រើសោពិតតែមួយលើកប៉ុណ្ណោះ ដើម្បីកំណត់មុខងារចំណាំផ្ទៃមុខ ហើយការដោះសោ ចាក់សោ ឬបញ្ឆេះម៉ាស៊ីននាពេលក្រោយនឹងអាចធ្វើបានដោយមិនបាច់ប្រើប្រាស់សោ។

បញ្ជាក់ថា បច្ចុប្បន្នមុខងារនេះមានសម្រាប់តែរថយន្ត GV60 ស៊េរីឆ្នាំ២០២៣ ដែលលក់លើទីផ្សារអឺរ៉ុបប៉ុណ្ណោះ។ Genesis និយាយថារថយន្តអគ្គិសនីមានទទួលការកុម្ម៉ង់ទិញហើយសម្រាប់ប្រទេសមួយចំនួននៅអឺរ៉ុប ដោយមានចែកចេញជាបីប្រភេទគឺ Premium, Sport និង Sport Plus៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម