GMC កំពុងពិចារណាដំឡើងចំនួនផលិតឡាន Hummer អគ្គិសនីប្រភេទនេះ

​នៅ​ពេល​រថយន្ត​ GMC Hummer EV បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ ប្រភេទ Edition 1 នៃ​រថយន្ត​​ដែល​គ្រោង​ផលិត​ចំនួន ១​ម៉ឺន​គ្រឿង ត្រូវ​បាន​អតិថិជន​កុម្ម៉ង់​ទិញ​អស់​​គ្មាន​សល់​ក្នុង​ពេល​ត្រឹម ១០នាទី។

ដោយ​សារ​មាន​ការ​ឆ្លើយ​តប​វិជ្ជមាន​លើ​រថយន្ត​ភីកអាប់​អគ្គសនី​នេះ ក្រុមហ៊ុន GMC បាន​និយាយ​ថា​ខ្លួន​កំពុង​​ធ្វើ​ការ​​គិតគូរ​មើល​លើ​ការ​ផលិត​រថយន្ត Hummer EV Edition 1 ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ Hummer EV Edition 1 ដែល​​នឹង​ជា​ប្រភេទ​ដែល​មាន​លក់​លើ​ទីផ្សារ​មុន​គេ គឺ​មាន​តម្លៃ​ចាប់​ពី​ ១១២ ៥៩៥​ដុល្លារ នៅ​សហរដ្ឋអាមេរិក។ វា​ជា​ប្រភេទ​ដែល​មាន​ថាមពល​ខ្លាំង​ជាង​គេ ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​៣​​របស់​វា​អាច​ផលិត​កម្លាំង​បាន ១០០០សេះ ដែល​គ្រោង​នឹង​​ដឹក​ជញ្ជូន​ជូន​អតិថិជន​ចាប់​ពី​ឆ្នាំ​ក្រោយ។

រថយន្ត Hummer EV ក៏​មាន​ប្រភេទ​ផ្សេង​ដែរ ដោយ​មាន​ EV3X ចេញ​លក់​នៅ​ឆ្នាំ ២០២២ មាន​តម្លៃ ៩៩ ៩៩៥​ដុល្លារ, ប្រភេទ 2X មាន​តម្លៃ ៨៩ ៩៩៥ដុល្លារ ចេញ​លក់​ឆ្នាំ ២០២៣ និង​ប្រភេទ​ធូរ​ថ្លៃ​ជាង​គេ​ចេញ​លក់​នៅ​ឆ្នាំ ២០២៤ ដែល​មាន​តម្លៃ​ចាប់​ពី ៧៩ ៩៩៥​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម