Jaguar ចេញឡាន F-Type Reims Edition ថ្មី តម្លៃ ៨ម៉ឺនដុល្លារ

ក្រុមហ៊ុន Jaguar បានប្រកាសចេញរថយន្ត F-Type Reims Edition ថ្មី ដែលនឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ១៥០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។ រថយន្តស្ព័រនេះនឹងមានតម្លៃចាប់ពី ៨០ ០០០ដុល្លារ ហើយផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ គឺ P300 និង P450 RWD R-Dynamic Coupe។

ចំពោះតួខ្លួនផ្នែកខាងក្រៅរបស់វាគឺពណ៌ខៀវ French Racing Blue ដែលជាពណ៌ពិសេសសម្រាប់តែម៉ូដែលនេះប៉ុណ្ណោះ។ ទោះជាយ៉ាងណា F-Type គឺជារថយន្តទី២ របស់ Jaguar ដែលទទួលបានម៉ូដែលពិសេស Reims Edition បន្ទាប់ពី XE Reims Edition កាលពីឆ្នាំ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក៏ដោយ F-Type Reims Edition ថ្មី មានបំពាក់យ៉ាន់ ២០អ៊ីញពណ៌ខ្មៅរលោង និងកញ្ចប់ Option “Black Pack” មកស្តង់ដារ ដែលរំលេចពណ៌ខ្មៅមួយជុំរថយន្តតែម្តង។ មិនតែប៉ុណ្ណោះ សូម្បីតែផ្នែកខាងក្នុងរបស់វាក៏មាន Optoin “Interior Black Pack” ដែលលេងពណ៌ខ្មៅសុទ្ធផងដែរ។

គួរឲ្យដឹងថា រថយន្ត F-Type P300 Reims Edition បំពាក់ម៉ាស៊ីនទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩៦សេះ ខណៈ P450 Reims Edition បំពាក់ម៉ាស៊ីនទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៦៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម