[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត GMC Yukon ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV ខ្នាតធំ ដែលមានតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារជាងឡើងទៅ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
GMC Yukon ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged V6 អាចផលិតកម្លាំងបាន ៣០៥ សេះ និងកម្លាំងរមួល ៦៧១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។
សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញថ្មី ដោយមានប៉ាណាទំហំ ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រថ្មីទំហំ ២០ ដល់ ២៤ អ៊ីញ រួមជាមួយសំបកកង់ប្រភេទ Off-Road និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ឧបករណ៍ឌីជីថលទំហំមធ្យម និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៊ីញ រួមទាំងបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ, ប្រព័ន្ធ Google Assistant និងប្រព័ន្ធសម្លេងចំនួន ២២ ចំនុចជាដើម៕