[ទីផ្សារបរទេស] ក្រុមហ៊ុន GMC បានបញ្ជេញនៅម៉ូឌែលត្រកូល GMC Siena 2500HD AT4X និង Extreme AEV Edition ឆ្នាំ២០២៤ ដែលជារថយន្តភីកអាប់ធុនធ្ងន់ដែលបានបន្ថែមនូវសមត្ថភាពក្នុងOff Road មិនធ្លាប់មានផងដែល។
ជាក់ស្តែងសម្រាប់រថយន្តនេះ AT4X ដែលផ្តោតទៅលើ Off Road ដែលមានសម្ថភាពអូសសណ្តោងបានរហូតដល់ ៨ ៣៩១ គីឡូក្រោម និងអាចផ្ទុកទម្ងន់បានរហូត ១៤ ៥០០ គីឡូក្រាមផងដែរ។ បន្ថែមជាមួយនឹងសំបកកង់ Goodyear Territory Mud-Terrain មានទំហំ ៣៥ អ៊ីញ បន្ថែមពីនេះ AT4X ក៏បានបង្កើននូវកម្ពស់នៃប្រពន្ធ័ទប់លំនឹង ១,៥ អ៊ីញ ជាមួយបន្ទះកាពារបាតក្រោម និងបានបន្ថែមជាមួយប្រពន្ធ័ចាក់សោប៉ុងក្រោយ Locking Rear Differential ជាប្រភេទអេឡិចត្រូនិច ។
តួយ៉ាងរថយន្តនេះបានបំពាក់ជាមួយម៉ាស៊ីន៨ស៊ីឡាំង មានចំណុះ ៦,៦លីត្រ ជាប្រភេទ Duramax Diesel ដែលអាចបង្កើតកម្លាំងបាន ៤៧០ សេះ នឹងមានកម្លាំងរមួលរហូតដល់ ១៣២២ ញ៉ូតុនម៉ែត្រ ភ្ចាប់ជាមួយនឹងប្រអប់លេខ Allison ១០វគ្គអូតូ មកជាមួយស្តង់ដាសម្រាប់ទាំង ២ម៉ូដែលនេះផងដែល។ មួយវិញទៀតសម្រាប់ Extreme AEV Edition បន្ថែមនៅកាងដែក ហើយបង្កើតកម្លាំងបាន ៣៦៨សេះ ប៉ុន្តែផលិតកម្លាំងរមួលបានត្រឹមតែ ៥១២ញ៉ូតុនម៉ែត្រ ហើយប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៊ីញខ្មៅរលោងសម្រាប់ Extreme AEV Edition មួយនេះ។
សម្រាប់ផ្នែកខាងក្នុង AT4X និង Extreme AEV Edition ទាំងពីរក៏ទទួលបាននៅការអាប់ដេតផ្នែកខាងក្នុងដោយបានបំពាក់មកជាមួយអេក្រង់បង្ហាញព៏ត័មាន ១២,៣អ៊ីញ និងអេក្រង់កំសាន្ត Touchscreen កណ្តាលទំហំ ១៣,៤ អ៊ីញ ជាដើម។