GMC Canyon AT4 ឆ្នាំ២០២១ ប្រភេទពិសេស Off-Road ចេញផ្លូវការ

GMC Canyon AT4 Off-Road Performance Edition ឆ្នាំ២០២១ គឺជារថយន្តមួយម៉ូឌែលដែលក្រុមហ៊ុន GMC បានផលិតឡើងជាមួយលក្ខណៈ ពិសេសៗ និងមានសម្ថភាពខ្លាំងលើផ្លូវ Off-Road។

ម៉ូឌែលពិសេសនេះ បានបំពាក់បន្ថែមជាមួយ ស៊ីម៉ាំងពណ៍ខ្មៅ, ឡូហ្គូ AT4ពណ៍ខ្មៅ, បូម ប្រភេទ suspension leveling kit, យ៉ាន់កង់ ទំហំ​១៧អ៊ីញ ស្រោបដោយសំបកកង់ Goodyear Wrangler ទំហំ ៣១អ៊ីញ។ បន្ថែមពីនេះ វាក៏បានបំពាក់ជាមួយកាងអាលុយមីញ៉ូម កម្រាស់ ៤មីលីម៉ែត្រ នៅខាងក្រោមយ៉ាងរឹងមាំ សម្រាប់ការពារម៉ាស៊ីន, កាឡេកង់មុខ, ម៉ែត្រចង្កូត និងធុងប្រេងម៉ាស៊ីន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែល GMC ពិសេសនេះទំនងជាបំពាក់ជាមួយ ម៉ាស៊ីនសាំងចំណុះ ៣,៦លីត្រ ៦ស៊ីឡាំង កម្លាំង ៣០៨សេះ និងកម្លាំងរមួល ៣៧៣ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbodiesel ៤ស៊ីឡាំង កម្លាំង ១៨១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។

សម្រាប់ម៉ូឌែលពិសេសនេះ នឹងបើកទទួលការបញ្ជាទិញក្នុងពេលចុងឆ្នាំនេះ ដោយតម្លៃរបស់វានឹងមានតម្លៃខ្ពស់ជាម៉ូឌែលធម្មតា ចាប់ពី​ ៣៩ ៣៩៥ និងចាប់ពី ៤៥ ៥៧០ដុល្លារ សម្រាប់ម៉ាស៊ីនម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម