GMC Sierra 1500 ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ឡើងថ្លៃជាងមុន

GMC Sierra 1500 ប្រហែលមិនមែនជារថយន្តភីកអាប់ដ៏មានប្រជាប្រិយភាពបំផុតទេ នៅសហរដ្ឋអាមេរិក ប៉ុន្តែមុខងារថ្មីដូចជា Super Cruise ដែលនឹងមានបំពាក់ឆាប់ៗលើរថយន្តនេះ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់គូប្រជែង Ford F-150។

ខណៈពេលដែលមុខងារ Super Cruise នឹងមានលើរថយន្ត GMC Sierra 1500 ឆ្នាំ២០២២ ងាយមកមើលស៊េរីឆ្នាំ២០២១ ឯណេះវិញ ក៏មានបំពាក់បច្ចេកវិទ្យាអូសសណ្តោងដ៏អស្ចារ្យដែរ ហើយវាក៏ជាមូលហេតុធ្វើឲ្យតម្លៃខ្លួននៃភីកអាប់នេះឡើងថ្លៃផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥឡូវនេះ រថយន្ត GMC Sierra 1500 ឆ្នាំ២០២១ មានតម្លៃចាប់ពី ៣២ ០៩៥ដុល្លារ សម្រាប់ប្រភេទ Base Model ខណៈម៉ូដែល SLT ឡើងថ្លៃ ៤០០ដុល្លារ, Denali និង AT4 ឡើងថ្លៃ ៥០០ដុល្លារ និង ៦០០ដុល្លារ។ ចំណែកឯ Elevation និង SLE ឡើងថ្លៃ ៩០០ដុល្លារ និង ១ ០០០ដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ស៊េរីឆ្នាំ២០២១ នេះ អ្នកក៏នឹងទទួលបានពណ៌ថ្មី ដូចជា Ebony Twilight Metallic, Hunter Metallic, Brownstone Metallic និង Cayenne Red Tintcoat។ បន្ថែមពីនេះក៏មានមុខងារ Apple CarPlay និង Android Auto ឥតប្រើខ្សែ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម