GMC Sierra HD ឆ្នាំ ២០២០ អាចអូសបានទម្ងន់ ១៣តោន ព្រោះតែបច្ចេកវិទ្យាពិសេសមួយ

នាពេលថ្មីៗនេះ រថយន្ត GMC Sierra HD ស៊េរី​ឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការ ដោយ​បំពាក់មកជាមួយនូវ​បច្ចេកវិទ្យា​ពិសេស​បំផុត​មួយ សម្រាប់​រថយន្ត​ប្រភេទ Pickup ខ្នាត​ធំ ហៅ​ថា ProGrade Trailering System។

GMC Sierra HD ទទួល​បាន​ការ​រចនា​ផ្នែក​ខាង​ក្រៅ​ថ្មី ​ដូច​ជា ប៉ាណា, ចង្កៀង​មុខ, អំពូល​កាត់​អ័ព្ទ LED ជាដើម។ ​វាមាន​ប្រវែង​វែង​ជាង​មុន និង​ខ្ពស់​ជាង​មុន បើ​ប្រៀប​ជាមួយ​នឹង​ Sierra HD ស៊េរីចាស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ទទួល​បាន​ការ​រចនា​ថ្មី វា​ក៏​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន ដូចជា Auto Electric Park Brake, Park Grade Hold Assist, Integrated Trailer Brake Controller, Hill Start Assist, Hill Descent Control, Trailer Sway Control, Auto Grade Braking, Diesel Exhaust Braking និង Tow/Haul Mode ផង​ដែរ។

មុខងារ ProGrade Trailering System ដែល​អនុញ្ញាតឱ្យអ្នក​បើកបរ មើលឃើញ ១៥ ប្លង់​ផ្សេងៗ​គ្នា ងាយ​ស្រួល​ក្នុង​ការ​ថ្ពក់ និង​អូស​សណ្តោង។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​បំពាក់​មុខងារ Trailer Light Test, Trailer Electrical Diagnostics, Trailer Tire Pressure and Temperature Monitoring, Pre-Maintenance Preminders និង Departure Checklist ទៀត​ផង។

រថយន្ត GMC Sierra HD ស៊េរីឆ្នាំ ២០២០ ប្រើ​ម៉ាស៊ីនម៉ាស៊ូត​ចំណុះ ៦,៦ លីត្រ Turbo-diesel ប្រភេទ Duramax មានកម្លាំង ៤៤៥ សេះ ដែលអាច​អូស​សណ្តោង​បាន​រហូត​ដល់​ទៅ​ទម្ងន់ ១៣ ៦០០ គីឡូក្រាម​ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម