[បរទេស] ក្រុមហ៊ុន Orca ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ Great Wall នឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីខ្នាតតូច Orca Lightning Cat ដែលនឹងបង្ហាញខ្លួននៅអឺរ៉ុបនៅដើមឆ្នាំ ២០២៤ ដែលជាប្រកួតប្រជែងដោយផ្ទាល់ជាមួយ Tesla Model 3 និងរថយន្តអគ្គិសនីផ្សេងទៀតបនៅតំបន់អឺរ៉ុប ។
នៅក្នុងប្រទេសចិន រថយន្ត Orca Lightning Cat មានរាងជារថយន្តប្រភេទ Coupe ស្រដៀងទៅនឹងរថយន្ត Porsche Panamera ។ ផ្នែកខាងមុខរបស់រថយន្តមានរូបរាងស្រដៀងទៅនឹង Volkswagen Beetle ។ ខណះ នៅផ្នែកខាងក្នុងលំហនៅខាងក្នុង Lightning Cat ពិតជាស្រស់ស្អាតជាមួយនឹងការតុបតែងពណ៌ត្នោតដ៏លេចធ្លោ ហើយមិនធ្វើតាមរចនាប័ទ្មតានរថយន្តអគ្គិសនីបច្ចុប្បន្នណាមួយទេ។
ក្នុងនោះ ក្រុមហ៊ុន Orca បាននិយាយថា រថយន្តថ្មីនៅក្នុងទ្វីបអឺរ៉ុបនឹងមានមុខងារផាសុកភាពស្តង់ដារមួយចំនួនដូចជា ដំបូលបែប Panoramic Sunroof កៅអីស្រោបដោយស្បែក និងភ្លើងលម្អខាងក្នុងផងដែរ ។ អ្នកគ្រប់គ្រង Orca នៅចក្រភពអង់គ្លេសបាននិយាយថាតម្លៃមិនទាន់ត្រូវបានប្រកាសទេ ប៉ុន្តែរថយន្តសន្យាថានឹងមានតម្លៃប្រកួតប្រជែងបើធៀបនឹងផលិតផលពីប្រទេសកូរ៉េ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តថ្មីនេះនឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣៨៤ សេស និងកម្លាំងរមួល ៦៨០ ញ៉ូតុនម៉ែត្រ នឹងអាចបើកបរបានចម្ងាយប្រហែល ៤៨៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ all-wheel drive ៕