[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការលក់ចេញជាផ្លូវការនូវរថយន្ត Tank 300 ប្រភេទ off-road SUV ជាមួយតម្លៃលក់ចាប់ពី ៥៥ ៧០០ ដុល្លារ ក្នុងទីផ្សារប្រទេសម៉ាឡេសុី។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ធ្វើអំពីដែកប្រភេទ High-Strength steel ជាមួយប្រវែងតួខ្លួនសរុប ៤ ៧៦០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៩០៣ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២៤ ម.ម ដំណើរការដោយ៖
- ម៉ាសុីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤សុីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបានសរុប ៣៤២ សេះ និងកម្លាំងរមួល ៦៤៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប៉ុង២ 4WD និងមានកម្រិតសុីប្រេង ៩,៨១ លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។។
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ សុីឡាំង ផលិតកម្លាំងបានសរុប ២១៧ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប៉ុង២ 4WD និងមានកម្រិតសុីប្រេង ៩,៩ លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
សម្រាប់ការឌីស្សាញរបស់ Tank 300 ត្រូវបានឌីស្សាញឡើងបែប Off-Road ដែលមើលទៅមានភាបហាប់ណែននិងអំណាច បំពាក់ជាមួយឈ្នាន់ជើងជំហៀង និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។ ចំពោះនៅផ្នែកខាងក្នុងការរចនាបែបទំនើប ជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធ ADAS ផ្សេងៗជាដើម។
គួរបញ្ជាក់ផងថា ចំពោះការចេញលក់រថយន្ត Tank 300 នាពេលថ្មីៗនេះ ដែលជារថយន្តប្រភេទ SUV ដ៏ប្រណិត គឺជាគម្រោងមួយរបស់ក្រុមហ៊ុន Great Wall Motor (GWM) ដែលកំពុងបោះជំហាននៅក្នុងទីផ្សាររថយន្តម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ GWM ក៏កំពុងចាប់ផ្តើមគម្រោង Complete Knock-Down (CKD) ដំបូងរបស់ខ្លួននៅក្នុងតំបន់អាស៊ាន តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន EP Manufacturing Berhad (EPMB) ផងដែរ៕