ឡានកូរ៉េ Genesis G70 ឆ្នាំ២០២២ ចេញលក់នៅប្រទេសនេះ តម្លៃចាប់ពី ៤,៦ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Genesis បានប្រកាសពីតម្លៃនៃរថយន្ត G70 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

រថយន្ត Genesis G70 ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ៤៦ ៤៥០ដុល្លារ សម្រាប់ម៉ូដែល Premium Line, ៥២ ៣០០ដុល្លារ សម្រាប់ម៉ូដែល Luxury Line និង ៥៤ ៩០០ដុល្លារ សម្រាប់ម៉ូដែល Sport Line។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះទីផ្សារប្រទេសអង់គ្លេស រថយន្ត G70 មានតែជម្រើសម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៥១សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ turbo-diesel មានកម្លាំង ១៩៩សេះ។ ម៉ាស៊ីនទាំងពីរនេះដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

សូមបញ្ជាក់ថា រថយន្ត Genesis G70 ឆ្នាំ២០២២ នឹងចេញលក់នៅចក្រភពអង់គ្លេស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ខណៈម៉ូដែល G70 Shooting Brake នឹងចេញលក់លើទីផ្សារតាមក្រោយបន្ទាប់ពីនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម