GWM ថា រោងចក្រផលិតរថយន្តថ្មីរបស់ពួកគេនឹងសម្ពោធនៅចុងចុងឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors (GWM) បានប្រកាសផ្លូវការថា រោងចក្រផលិតរថយន្តរបស់ពួកនៅក្នុងតំបន់ Iracemápolis ក្នុងប្រទេសប្រេលសុីលនឹងចាប់ផ្តើមការសម្ពោធ និងផលិតកម្មនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

ចំពោះការប្រកាសនេះ មានសារៈសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថានរបស់ប្រទេសប្រេស៊ីល ព្រោះតំបន់នេះនឹងក្លាយជាតំបន់ដែលមានរោងចក្រផលិតរថយន្តដំបូងក្នុងប្រទេស ដែលនឹងផលិតយានជំនិះថាមពលថ្មី (NEV) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva បានសង្ឃឹមយ៉ាងខ្លាំងចំពោះតួនាទីរបស់ GWM ក្នុងការលើកកម្ពស់ឧស្សាហកម្មរថយន្តក្នុងស្រុក និងបច្ចេកវិទ្យាបៃតង ឫអគ្គិសនី។

សម្រាប់ផលិតកម្មដំបូងរបស់រោងចក្រនេះនឹងផ្តោតលើការផលិតរថយន្ត SUV Haval H6 ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន GWM និងមានសមត្ថភាពផលិតកម្មប្រចាំឆ្នាំចំនួន ៥០ ០០០ គ្រឿង តែក្នុងដំណាក់កាលដំបូងនឹងផលិតចំនួន ២០ ០០០ គ្រឿង។ លើសពីនេះទៅទៀត នៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខបន្តទៀត ក្រុមហ៊ុន GWM គ្រោងនឹងវិនិយោគជាង ១,៧ ពាន់លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្ម និងសេដ្ឋកិច្ចក្នុងស្រុក។

ទន្ទឹមនឹងនេះផងដែរ គម្រោងនេះនឹងបង្កើតការងារចំនួន ៤ ៥០០កន្លែង ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ Iracemápolis ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម