GWM ដាក់បញ្ចេញ Haval Raptor ប្រើ plug-in hybrid ជាមួយតម្លៃលក់ខ្ទង់ ២ មុឺនដុល្លារនៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor  បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Haval Raptor ប្រើ plug-in hybrid ប្រភេទ SUV ផ្តោតលើផ្លូវលំបាកៗ ឬ​ Off-Road ជាមួយតម្លៃលក់ចាប់ពី ២១ ៩០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៩១៦ ម.ម កំពស់ ១ ៨២២ ម.ម និងប្រវេងគន្លាតកង់មុខ-ក្រោយ ២ ៧៣៨ ម.ម ។ Haval Raptor ស្ថិតនៅក្រោម Haval Dragon series ជាមួយការឌីស្សាញរូបជាងជាប្រអប់ជ្រុង ដោយផ្នែកខាងមុខមានប៉ាណារចនាជារបា ៣ ជាន់ ជាប់សងខាងដោយចង្កៀង LED រាងមូល ព្រមទាំងប្រើប្រាស់នៅថាសកង់ពណ៌ខ្មៅប្រភេទ multi-spoke និងផ្នែកខាងក្រោយមានចង្កៀង LED និងកង់សាគួរមួយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១៣,២ អ៉ីញ និងអេក្រង់កំ​សាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ ប្រអប់លេខអេឡិចត្រូនិច និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការផ្អែកទៅលើម៉ាស៊ីនរបស់ Great Wall Motor Hi4 ពោលគឺម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ៣៧៨ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៧,៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៥ គីឡូម៉ែត្រដោយឥតប្រើសាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម