GWM Tank300 Hi4-T ប្រភេទ off-road SUV ប្រើ PHEV បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Tank 300 Hi4-T ប្រភេទ off-road SUV ជាមួយតម្លៃលក់ចាប់ពី ៣៤ ៤០៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ៣ ជម្រើសរួមមាន ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged, ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ Turbocharged និងម៉ាស៊ីន Plug-in hybrid ជាមួយម៉ាស៊ីនសាំងចំ​ណុះ ២,០ លីត្រ និងអាគុយទំហំ ៣៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៥ គីឡូម៉ែត្រ គ្រប់ម៉ូដែលទាំងអស់ ប្រើប្រអប់លេខអូតូ ៩វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញរបស់ Tank 300 ត្រូវបានឌីស្សាញឡើងបែប Off-Road ដែលមើលទៅមានភាបហាប់ណែននិងអំណាច ចង្កៀងមុខ-ក្រោយ LED , ឈ្នាន់ជើងជំហៀង ព្រមទាំងថាសកង់ទំហំ ១៨អ៊ីញ និងទ្វារឃ្លុបក្រោយដែលអាចព្យួរកង់សាគួរបាន។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាបែបទំនើបជាមួយនឹងកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ  និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម