GWM ចេញឡាន SUV ថ្មី តម្លៃខ្ទង់ ៤មុឺនដុល្លារ អាចជិះបាន ២៦៣គ.ម ដោយអគ្គិសនីសុទ្ធ

ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត WEY Lanshan ឆ្នាំ ២០២៥ ដោយផ្តល់នូវជម្រើសចំនួន ២ រួមមាន Max និង Ultra ជាមួយតម្លៃលក់ខ្ទង់ ៤១ ៣០០ដុល្លារ និង ៤៥ ០០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែង ៥ ១៥៦ ម.ម ទទឹង ១ ៨០៥ ម.ម កម្ពស់ ១ ៩៨០ ម.ម និងប្រវែងគម្លាតកង់ ៣ ០៥០ ម.ម ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged កម្លាំង ១៦៧សេះ គួបផ្សំជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២៩៥សេះ និងកម្លាំងរមួល ៤១០​ញ៉ូតុនម៉ែត្រ ជាន់ពី ០​​ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៩ វិនាទី ផ្គួបជាមួយជម្រើសអាគុយទំហំ ៤៤,៥ និង ៥២,៣​ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ ២២១ និង ២៦៣ គីឡូម៉ែត្រ (CLTC) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ WEY Lanshan ឆ្នាំ ២០២៥ នេះ គឺមានការរចនាជាមួយចង្កៀងមុខ LED រាងស្លីម យ៉ាន់ស្ព័រ​ពណ៌​ខ្មៅ​ថ្មី ប្រអប់​ហ្វ្រាំង​ពណ៌​ក្រហម​ ប៉ាណាបិទជិតដូចរថយន្ត EV និងចង្កៀងក្រោយអូសពីម្ខាងទៅម្ខាងរាងអក្សរ X ។

ចំពោះផ្នែកខាងក្នុង មានអេក្រង់ infotainment និងអេក្រង់ co-pilot screen ទំហំ ១៥,៦ អ៊ីញ អេក្រង់ HUD ទំហំ ២៩ អ៊ីញ​ កៅអីជួរទីពីរ និងកៅអីអ្នកដំណើរខាងមុខមានមុខងារកំដៅ ខ្យល់ និងម៉ាស្សា អេក្រង់ខាងក្រោយទំហំ ១៧,៣អ៊ីញ កន្លែងសាកឥតខ្សែ 50W និងប្រព័ន្ធបើកបរជំនួយ Coffee Pilot Ultra ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម