ក្រុមហ៊ុន Haval បានបង្ហាញនូវរថយន្តប្រភេទ Jolion Hybrid ស៊េរីឆ្នាំ២០២២សម្រាប់ទីផ្សារប្រទេសថៃជាមួយជម្រើស ៣ម៉ូឌែល Tech, Pro និង Ultra ដែលមានតម្លៃខ្ទង់ ៣ ម៉ឺនដុល្លារ។
ចំពោះការឌីហ្សាញខាងក្រៅវិញ រថយន្ត Haval Jolion Hybrid បានបំពាក់ដោយចង្កៀងមុខ LED ជាមួយនឹងភ្លើងពេលថ្ងៃ រចនាឡើងបែប Star Matrix រួមជាមួយភ្លើងស្វាគមន៍, ចង្កៀងក្រោយ LED, ដំបូលបើក Panoramic Sunroof និងយ៉ាន់ទំហំ ១៨ អ៊ីញ។
សម្រាប់រថយន្តស៊េរីឆ្នាំ២០២២ បានបំពាក់នូវកុងទ័រឌីជីថលទំហំ ៧ អ៊ីញ, ប្រព័ន្ធកម្សាន្តភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និង Joox ប្រភេទ Touch Screen ទំហំ ១២,៣ អ៊ីញផងដែរ។ ចំពោះរថយន្តនេះប្រើប្រាស់ម៉ាស៊ីនសាំង ១.៥ លីត្រ និងម៉ូទ័រមួយ ដែលផលិតកម្លាំង ១៩០សេះ និងកម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ ភ្ចាប់ជាមួយប្រអប់លេខ DHT (Dedicated Hybrid Transmission) ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រព័ន្ធកូនកាត់។
យ៉ាងណាមិញតម្លៃរថយន្ត Haval Jolion Hybrid ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅប្រទេសថៃ ម៉ូឌែល Tech មានតម្លៃ ២៦ ០៣៧ដុល្លារ, ម៉ូឌែល PRO ២,៧៨១៤ ដុល្លារ និង ម៉ូឌែល ULTRA ២,៩៥៩២ ដុល្លារ ។ បន្ថែមពីនេះរថយន្តក៏មានជម្រើស ៥ ពណ៌រួមមាន Burgundy Red, Sun Black, Ayers Gray, Swarovski Blue, Hamilton White ផងដែរ៕