ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ស្ងាត់ៗ! Tesla ចាប់ដៃជាមួយ DeepSeek និង ByteDance បង្កើតប្រព័ន្ធជំនួយការបញ្ជាតាមសំឡេង AI ថ្មី នៅចិន ត្រៀមប្រជែងជាមួយ Huawei

ស្ងាត់ៗ! Tesla ចាប់ដៃជាមួយ DeepSeek និង ByteDance បង្កើតប្រព័ន្ធជំនួយការបញ្ជាតាមសំឡេង AI ថ្មី នៅចិន ត្រៀមប្រជែងជាមួយ Huawei

ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅទីផ្សារចិន ពេលនេះ ក្រុមហ៊ុន Tesla បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនហើយ ដោយក្នុងនោះរួមមានក្រុមហ៊ុន DeepSeek និង ByteDance ។

ចំពោះគោលបំណងនៃការសហការគ្នានេះ គឺដើម្បីបង្កើតប្រព័ន្ធជំនួយការបញ្ជាតាមសំឡេង AI ថ្មី ដែលមានឈ្មោះថា “Hey Tesla” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ សម្រាប់ប្រព័ន្ធជំនួយការថ្មីនេះ គឺត្រូវបានរចនាឡើងសម្រាប់ផ្តល់បទពិសោធន៍ប្រើប្រាស់ឆ្លាតវៃ និងងាយស្រួលជាងមុន ដោយអាចប្រើសំឡេងសម្រាប់គ្រប់គ្រងមុខងារជាច្រើននៅក្នុងរថយន្ត Tesla ។ ជាក់ស្តែង សម្រាប់ការបែងចែកតួនាទីវិញ បច្ចេកវិទ្យា Doubao LLM របស់ ByteDance នឹងប្រើប្រាស់សម្រាប់ការគ្រប់គ្រងការបញ្ជាទាក់ទងនឹងផ្នែកម៉ាស៊ីនត្រជាក់ ប្រព័ន្ធបើកបរ និងប្រព័ន្ធកម្សាន្ត ចំណែកបច្ចេកវិទ្យា DeepSeek chatbot វិញ គឺប្រើប្រាស់សម្រាប់ជាជាដៃគូសន្ទនា ដែលអាចឆ្លើយសំណួរ និងបង្ហាញព័ត៌មានជាដើម។

លើសពីនេះទៅទៀត សម្រាប់ប្រព័ន្ធដំណើរការទាំងនេះ ក៏នឹងដំណើរការនៅលើ Volcano Engine របស់ ByteDance ផ្ទាល់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម