Hennessey ចេញរថយន្តភីកអាប់កម្លាំង ១ ០១២សេះ ផលិតត្រឹម ២០០គ្រឿងប៉ុណ្ណោះ

ក្រុមហ៊ុន Hennessey Performance បានបញ្ចេញនូវរថយន្តភីកអាប់ Mammoth 1000 TRX ជាផ្លូវការ ជាមួយចំនួនផលិតត្រឹម ២០០គ្រឿងប៉ុណ្ណោះ។

រថយន្ត Mammoth 1000 TRX ត្រូវបានផលិតឡើងដោយផ្អែកលើរថយន្ត Dodge Ram 1500 TRX ជាមួយការអភិឌ្ឍន៍បន្ថែមលើម៉ាស៊ីន Supercharged V8 របស់ Ram 1500 TRX និងបំពាក់ថ្មីជាឧបករណ៍ Supercharged, ប៊ិចប្រេង (Fuel injectors) និង Induction system ដើម្បីទទួលបានថាមពល ១ ០១២សេះ និងកម្លាំងបង្វិល ១ ៣១៣ញ៉ូតុនម៉ែត្រ។ ដោយម៉ាស៊ីនដើមរបស់ Ram 1500 TRX អាចផលិតកម្លាំងបាន ៧០២សេះ និងកម្លាំងរមួល ៨៨១ញ៉ូតុនម៉ែត្រប៉ុណ្ណោះ។ បន្ថែមពីនេះ Mammoth 1000 TRX អាច​ស្ទុះ​ពី ០ – ៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៣,២វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាក៏ទទួលបានកាឌីស្សាញបន្ថែមទៅលើ កាងខាងមុខ, ចង្កៀង LED, Levelling kit ខាងមុខ, ថាសកង់ទំហំ ២០អ៊ីញ រួមជាមួយសំបក់កង់ទំហំ ៣៧អ៊ីញ និងឈ្នាន់ជាន់អេឡិចត្រូនិច។ យ៉ាងណាមិញ រថយន្តភីកអាប់នេះអាចដឹកបានទម្ងន់ ១ ០៤៣គីឡូក្រាម អូសសណ្តោងបាន ៣ ៩៤២គីឡូក្រាម និងមានតម្លៃចាប់ពី ១៥០ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម