នេះគឺជាគំរូរថយន្តអគ្គិសនីរបស់ HR-V ២០២៣

[ទីផ្សារបរទេស] កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត HONDA បានចុះបញ្ជីពាណិជ្ជសញ្ញាសម្រាប់ឈ្មោះរថយន្តអគ្គិសនីថ្មីចំនួន ៩ ក្រោមត្រកូល e:N ឬ e:N Series ជាមួយនឹងរថយន្តអគ្គិសនីចំនួន ៣ ដែលត្រូវបានរំពឹងថានឹងដាក់លក់នៅអឺរ៉ុបនៅឆ្នាំ ២០២៣ ។

ជាមួយគ្នានេះ ក្រុមហ៊ុន Honda នឹងធ្វើការបញ្ជេញនូវម៉ូឌែលគំរូនៃម៉ូឌែលប្រភេទ Plug-in Hybrid នៃ CR-V នៅឆ្នាំ ២០២៣។ ខណៈម៉ូដែលគំរូ e:Ny1 ជាម៉ូដែលអគ្គិសនីរបស់ HR-V លក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក មើលទៅដូចរថយន្ត SUV Coupe ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែល e:Ny2 នឹងផ្តោតលើរថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់ដែលអាចប្រកួតប្រជែងជាមួយរថយន្ត Ford Mustang Mach-E និង Kia EV6។ ក្នុងនោះ ក្រុមហ៊ុន Honda បានបញ្ជាក់ថា រថយន្តអគ្គិសនី Prologue Electric SUV នឹងបង្ហាញខ្លួនជាលើកដំបូងនៅអាមេរិកខាងជើងនៅឆ្នាំ ២០២៤ ប៉ុន្តែឈ្មោះនៅតែជាអាថ៌កំបាំង។

ទន្ទឹមនឹងនេះ ម៉ូដែល e:Ny5 និង e:Ny6 គឺជាឈ្មោះមួយផ្សេងទៀតសម្រាប់រថយន្តភីកអាប់អគ្គិសនី ដែលនឹងខ្ចីរូបរាងនៃរថយន្តភីកអាប់អគ្គិសនីពី FORD និង Rivian ដើម្បីផលិតក្នុងរថយន្តភីកអាប់អគ្គិសនីរបស់ HONDA។

គួរឲ្យដឹងថា ក្រុមហ៊ុន Honda នឹងធ្វើការបញ្ចេញនូវរថយន្តដោយផ្អែកលើតម្រូវការជាក់លាក់នៃទីផ្សារផ្សេងៗគ្នា ដែលប្រែប្រួលយ៉ាងខ្លាំងទៅតាមតំបន់សម្រាប់ទីផ្សារអឺរ៉ុប និងអាស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម