Honda ចេញកូនឡានថ្មី សាកម្តងជិះបាន ២០០គីឡូជាង នៅប្រទេសខ្លួន ឯតម្លៃក៏ធូរ ១មុឺនដុល្លារជាងៗ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនៅរថយន្ត Honda N-VAN e ស៊េរីថ្មី ប្រើអគ្គិសនីសុទ្ធ សម្រាប់លក់នៅទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ១៥,៥០០​ ដល់ ១៨,៦០០ ដុល្លារ។

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅវិញ រថយន្តត្រូវបានឌីស្សាញឡើងបែបប្រអប់ជ្រុង មាន២ពណ៌ ផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងអមដោយរន្ធសាកថ្ម ២សងខាង ជាមួយឡូហ្គោ Honda នៅចំកណ្តាល និងមានចង្កៀងមុខ-ក្រោយជាប្រភេទ halogen៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះអាចជិះបាន ២៤៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រដុំសាកធម្មតាទំហំ ៦គីឡូវ៉ាត់ និងដុំសាកល្បឿនលឿន ៥០គីឡូវ៉ាត់ ដែលអាចសាកឡើងពី ០ ទៅ ១០០ភាគរយ ក្នុងរយៈពេលប្រហែល ៣០នាទី។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញឡើងផ្តោតទៅលើភាពធំទូលាយមានកៅអី៤ និងមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៧អ៊ីញ និងកញ្ចប់ប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម