Honda ចេញឡាន EV ថ្មី តម្លៃ ២មុឺនដុល្លារ ជិះបាន ៦៥០ គ.ម ឯ Option អេមកប់ៗ!

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Honda និង GAC បានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Honda P7 ប្រភេទ Crossover ជាមួយតម្លៃលក់ចាប់ពី ២៧ ២០០ ដុល្លារ ដល់ ៣៤ ០០០ ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែង ៤ ៧៥០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦២៥ ម.ម និងប្រវែងគម្លាតកង់ ២ ៩៣០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ២៦៨សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៦៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គីសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៤៦៩សេះ និងកម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៦វិនាទី។

បើ​និយាយ​ពី​ការឌីស្សាញផ្នែកខាងក្រៅ គឺមានភាពស្រដៀងគ្នាទៅនឹងម៉ូដែល Honda S7 ​ដោយបាន​បំពាក់នូវចង្កៀងមុខ-ក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើកញ្ចក់ចំហៀងបែបកាមេរ៉ា ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ​។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប Minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំ ១២,៨ អ៉ីញ និង ១០,៥ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅដែលមានបំពាក់នៅលើរថយន្ត និងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩,៩ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ អេក្រង់ HUD ទំហំ ៤១,៩អ៊ីញ បាសម៉ាក Bose ចំនួន ១៦គ្រាប់ និងប្រព័ន្ធសុវត្ថិភាព Honda Sensing 360+ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម