Honda ចេញឡាន HR-V e:HEV ឆ្នាំ២០២២ ថ្មី ឌីហ្សាញប្លែកជាងមុន

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត HR-V ថ្មីនៅក្នុងតំបន់អឺរ៉ុប និងនៅប្រទេសជប៉ុនផងដែរ ដែលនៅទីនោះគេហៅវាថា Vezel។

រថយន្ត SUV ខ្នាតតូចមួយនេះទទួលបានការឌីហ្សាញប្លែកជាងមុន ទៅមើលកាន់តែទាន់សម័យ និងទំនើប។ វានឹងត្រូវដាក់លក់នៅអឺរ៉ុប នៅចុងឆ្នាំ២០២១ ជាមួយនឹងជម្រើសម៉ាស៊ីនតែមួយគត់ គឺ Hybrid ដោយបោះបង់ចោលម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំងហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ រថយន្ត Honda HR-V ឬ Vezel នេះ ទទួលបានការឌីហ្សាញកាប៊ីនខាងក្នុងថ្មីសន្លាង រឹតតែទំនើបជាងមុនទៀតផង។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់មុខងារសុវត្ថិភាពជាច្រើន រួមទាំង collision mitigation braking, lane keeping support, adaptive cruise control, traffic sign recognition, blind spot information, multi-view camera system និង hill-descent control ផងដែរ។

គួរឲ្យដឹងថា រថយន្ត Honda Vezel សម្រាប់ទីផ្សារជប៉ុន នឹងផ្តល់ជម្រើសម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ DOHC i-VTEC ដំណើរការជាមួយប្រព័ន្ធ Hybrid ដែលអាចសាកអាគុយបានដោយខ្លួនឯង ព្រមទាំងប្រព័ន្ធប៉ុងពីរ AWD ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម